ព័ត៌មានសង្គម សន្តិសុខ

កម្លាំងឧទ្យានុរក្សនៃដែនជម្រកសត្វបានចាប់សត្វព្រៃជិត៤០ក្បាល

មណ្ឌលគិរី៖កម្លាំងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតបានចាប់ជនសង្ស័យ២នាក់និងសត្វល្វាចេកចំនួន៣៩ក្បាល។មន្ត្រីឧទ្យានុរក្សបវានឱ្យដឹងថា កម្លាំ្ងងបានចុះតាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ក្នុងពេលប្រតិបត្តិកាបានប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ២គ្រឿង។ស្ថិតក្នុងការសង្ស័យសមត្ថកិច្ច ក៏បានឃាត់សួរនាំក៏ឃើញមានសត្វល្វាចេកព្រៃដែលជនសង្ស័យលាក់ក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ក្នុងនោះបានរឹបអូសវត្ថុតាង សត្វល្វាចេកចំនួន៣៩ក្បាល-និងម៉ូតូម៉ាកវេវ ចំនួន២គ្រឿង។ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួននាំយកទៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធី៕ដោយ៖សុខុម

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *