ព័ត៌មានសង្គម សន្តិសុខ

នាំស្ត្រីអ្នកជំនួញម្នាក់ទៅសួរបន្ថែមក្រោយពីតុលាការចេញដីកាឃុំចំនួន៤រឿងសែកស្អុយ

ភ្នំពេញ៖ព្រឹកថ្ងៃទី១៦ ខែធ្នូតុលាការភ្នំពេញបានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារPJ នាំខ្លួនជនត្រូវចោទឈ្មោះ ពេជ្រ ស្រីមុំមកសួរបន្ថែមក្រោយពីឃុំជិត១ខែរឿងចេញសែកស្អុយ។មន្ត្រីតុលាការបានឱ្យដឹងថា ចៅក្រមស៊ើបសួរកាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២បានសម្រេចចេញដីកាឃុំខ្លួនចំនួន៤ក្នុងថ្ងៃតែមួយលើស្ត្រីអ្នកជំនួញហាយសូរម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទសែកស្អុយក្នុងទឹកប្រាក់រាប់លានដុល្លារ។ស្ត្រីត្រូវចោទឈ្មោះពេជ្រ ស្រី មុំអាយុ ៣៥ឆ្នាំជាពាណិជ្ជករ ស្នាក់នៅសង្កាត់និរោធខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា ស្ត្រីអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានៅ ផ្លូវ ដា វី ន បុរី វរជន ក្នុង កោះ ពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន។ ការឃាត់ខ្លួននោះគឹធ្វើ ឡើង តាម ដីកា បញ្ជា ឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញារាជធានីភ្នំពេញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *