ព័ត៌មានសង្គម សន្តិសុខ

ស្ត្រីទទួលបញ្ចាំម្នាក់ត្រូវគេសម្លាប់នៅក្នុងបន្ទប់ទឹកណាហ្គាវើល (មានវីដេអូ)

ភ្នំពេញ៖ស្ត្រីម្នាក់មានមុខរបរទទួលបញ្ចាំត្រូវជនមិនស្គាល់មុខប្លន់យកទ្រព្យសម្បត្តិជាច្រើនរួចសម្លាប់នៅក្នុងបន្ទប់ទឹកណាហ្គាវើលទី១ខណ្ឌចម្ការមនកាលពីយប់ថ្ងៃទី១៦ ខែមករា។តាមគណនេយ្យហ្វេសបុក Dan Heng Enter បាននង្ហោះនាព្រឹកថ្ងៃទី១៧ ខែមករានេះថា “ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាអ្នកទទួលបញ្ចាំកុងស៊ីនៅកាស៊ីណូណាហ្គាលវើលទី១ត្រូវជនមិនស្គាល់មុខអារកនិងចាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងបន្ទប់ទឹកជាន់ទី១ហើយប្លន់យកទ្រព្យសម្បត្តិនិងលុយប្រមាណជាង៦០ម៉ឺនដុល្លារ”។

រូប៖សហការី

ប្រភពដដែលបានឱ្យដឹងទៀតថា ពាក់ព័ន្ធករណីនេះពិតជាមានហេតុការណ៍ខាងលើប្រាកដមែនតែចំនួនទ្រព្យសម្បត្តិនិងលុយមិនទាន់ប្រាកដនៅឡើយ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតនិងស្រាវជ្រាវ តាមស្វែងរកចាប់បានជនសង្ស័យសិនទើបដឹងការពិត៕

IMG_4085

rsc

Leave a Reply

Your email address will not be published. Required fields are marked *