ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូន៤នាក់ពាក់ព័ន្ធគ្រឿងញៀននិងកាំភ្លើងច្នៃទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបានចាប់ជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាមួយវត្ថុតាងនិងកាំភ្លើងច្នៃហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករាកម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ជាមួយនោះបានឃាត់ខ្លួនជនសង្ស័​យ​ចំនួន៤នា​ក់ឈ្មោះតេន ហួតអាយុ៣៥ឆ្នាំ-ឈ្មោះសុត ធឹមអាយុ៣៣ឆ្នាំ-ឈ្មោះជា សំបូអាយុ៣៥ឆ្នាំ-និងឈ្មោះញ៉ាត សំណាងអាយុ​២៣ឆ្នាំពួកគេនៅភូមិ ឃុំខាងលើ។វត្ថុតាងដកហូតមានម្សៅក្រាមសថ្លា៥ថង់-លុយខ្មែរ​៦០០.០០០​រៀល-កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម-បង់កាំភ្លើងចំនួន២-គ្រាប់កាំភ្លើងអាកា១៣២គ្រាប់-និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ។ក្រោយមកនគរបាលស្រុកកំរៀងបានរៀប​ចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *