ព័ត៌មានសង្គម សន្តិសុខ

ចោរឆក់ទូសព្ទពីគ្រូ​ពេទ្យម្នាក់និងកៀរផ្តួលម៉ូតូ​ផ្ទប់រថយន្តឱ្យរងរបួស

ភ្នំពេញ៖ក្រុមចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងបានឆក់ទូ​សព្ទ​ពីអ្នកគ្រូពេទ្យម្នាក់បានសម្រេចនិងកៀរផ្តួលម៉ូតូជនរងគ្រោះផ្ទប់រថយន្តឱ្យរងរបួសហើយចោរនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ហេតុការណ៍​​នោះបាន​កើតឡើង​​តាម​​ផ្លូវជាតិ​លេខ​៤ ​ខាងលិច​ស្ពាន​អាកាស​ចោម​ចៅ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅព្រឹកថ្ងៃទី១៩ ខែមករា។សាក្សីបានឱ្យដឹងថា មុនកើតក្រុម​ចោរ​៤​នាក់បាន​​ជិះ​ម៉ូតូ​​​ម៉ាក​ហុងដា​ឌ្រី​មចំនួន​២​គ្រឿង។ ​ចំណែក​ស្ត្រី​រង​គ្រោះមិនបាន​ប្រាប់​​អត្តសញ្ញាណ​ទេដោយបានបង្ហើបថា​ជា​គ្រូពេទ្យ​ប្រចាំ​នៅ​គ្លីនិកឯកជនមួយ​ក្បែរ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣បាន​រង​របួសហើយ​​បាត់​ទូរសព្ទម៉ាក​IPhone 14 Pro Max មួយគ្រឿង។អ្នកគ្រូពេទ្យពេលកំពុងជិះម៉ូតូម៉ាកស្កុបពីត្រូវក្រុមគ្រួសារបានទូរសព្ទចូលហើយគាត់ក៏ដកទូរសព្ទចេញពីហោប៉ៅយកមកនិយាយក៏ត្រូវចោរ​២​នាក់​ជិះ​ម៉ូតូ​មក​ឆក់​យក​ទូរសព្ទ​បាន​សម្រេច​។ ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗស្រាប់តែ​មានចោរ​២​នាក់​ទៀត​​ជិះ​ម៉ូតូ​មកពីក្រោយ​កៀរ​ម៉ូតូ​អ្នកគ្រូ​ពេទ្យ​រូប​នោះ​​ដួល​​ផ្ទប់​​រថយន្ត​បណ្ដាល​ឱ្យ​​រង​របួសតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *