ព័ត៌មានសង្គម សន្តិសុខ

សង្ស័យមន្ត្រីព្រៃឈើម្នាក់បុកម៉ូតូធ្វើឱ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់

ពោធិ៍សាត់៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាកហាយឡិនឌ័រ សង្ស័យជារបស់មន្ត្រីព្រៃឈើម្នាក់ បានបើកបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់។ លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា  ហេតុការណ៍នេះបានកើតឡើងនៅម្តុំលើអាងបង្ហារទឹករលាប ស្ថិតនៅភូមិរលាប ក្រុង/ខេត្តពោធិ៍សាត់ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែមីនា។មុនកើតហេតុរថយន្តម៉ាកហាយឡិនឌ័រផ្លាកលេខភ្នំពេញ 2BB-8135 បើកពីជើងទៅត្បូង។ មកដល់កន្លែងខាងលើទំនងមិនប្រកាន់ស្តាំក៏បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីផ្លាកលេខភ្នំពេញ 2IP-2818 មកពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមនិងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់។ជនរងគ្រោះទាំង៣នាក់-ឈ្មោះ សុខមាន អាយុ១៦ឆ្នាំបានស្លាប់។ឈ្មោះ ហេង សុហ្វានាថ អាយុ១៤ឆ្នាំរងរបួសធ្ងន់និងឈ្មោះ ជឿន វិចិត្រ អាយុ១៤ឆ្នាំរងរបួសធ្ងន់។ពួកគេទាំង៣នាក់ជាសិស្សនៅសង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់។ចំណែកអ្នកបើកបររថយន្តឈ្មោះ ម៉ៅ ចន្ធូដារ៉ា អាយុ ៤៩ឆ្នាំជាមន្ត្រីព្រៃឈើនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *