ពោធិ៍សាត់៖សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចាប់ប្រុសស្រី២នាក់ក្នុងបន្ទប់ផ្ទះសំណាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយវត្ថុតាង ត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ កម្លាំងចុះអនុវត្តបានឱ្យដឹងថា ការចាប់ជនសង្ស័យ២នាក់បានធ្វើឡើងនៅផ្ទះសំណាក់ យីហោរលាប ក្នុងបន្ទប់លេខ១១៣ ភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា។ជនសង្ស័យ២នាក់-ឈ្មោះ អ៊ុន ផល្លា អាយុ៣៧ឆ្នាំនៅភូមិដូងជ្រំ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ទើបចេញពីពន្ធនាគារនិង-ឈ្មោះ កែវ សៅរី ភេទស្រីអាយុ២១ឆ្នាំនៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង-ទូរសព្ទ-៦គ្រឿង-និងម៉ូតូ២គ្រឿង។ ក្រោយពីឃាត់ខ្លួននិងសាកសួររួចនគរបាលក្រុងពោធិ៍សាត់បានកសាងសំណុំរឿងត្រឿមបន្តតាមនីតិវិធី៕
Related Articles
“ផ្លូវជាចរន្តភ្ជាប់ជាមួយជីវភាព,ចរាចរណ៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រនៃពលរដ្ឋ”
កំពង់ឆ្នាំង៖ “ផ្លូវគឺជាចរន្តមួយក្នុងការលើកកម្ពស់កម្រិតជីវភាពនៃប្រជាពលរដ្ឋ និងការធ្វើរាចរណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ”។ លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម២ខ្សែជាង៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោកឈួរ ច័ន្ទឌឿន បានថ្លែងថា៖កំណាត់ផ្លូវ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ មាន២ខ្សែប្រវែង៥.២៣១ម៉ែត្រចេញពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅកាន់ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលផ្លូវមួយខ្សែអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និង មួយខ្សែទៀតគាំទ្រថវិការាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំ ។ អភិបាលខេត្តបានបន្តថា៖ “ផ្លូវគឺជាចរន្តមួយ ក្នុងការលើកកម្ពស់កម្រិតជីវភាពនៃប្រជាពលរដ្ឋ និង ការចរាចរណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។អភិបាលខេត្ត បានស្នើឱ្យការសាងសង់ផ្លូវនេះត្រូវធ្វើទៅតាមបច្ចេកទេស និង រឹងមាំ សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋបានប្រើប្រាស់ បានយូរអង្វែង៕ហូសាន់
ជិះទូកឆ្លងទន្លេនៅស្រុកបាភ្នំលិចទូកស្លាប់២នាក់រួចពីស្លាប់ម្នាក់
ព្រៃវែង៖គ្រោះថ្នាក់រហូតបាត់បង់ជីវិតស្លាប់២នាក់ឯម្នាក់ទៀតនៅមានជីវិតក្រោយពីពួកគេនាំគ្នាជិះទូកឆ្លងទន្លេហើយទូកបានលិចពេលទៅដល់កណ្តាលទន្លេ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងដងទន្លេតូចក្នុងភូមិថ្មីឃុំស្តៅកោងស្រុកបាភ្នំខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី២០មករា។ ជនរងគ្រោះដែលស្លាប់ទាំង២នាក់ទី១ឈ្មោះបូរស្មីភេទប្រុសអាយុ១២ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ។ទី២ឈ្មោះសេងប៊ុនឃាងភេទប្រុសអាយុ១៤ឆ្នាំមានទីលំនៅក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា។មុនពេលកើតហេតុពួកគេរួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះពន្លកម៉េងភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅឯរាជធានីភ្នំពេញ។ ពួគគេបាននាំគ្នាជិៈទូកពីត្រើយខាងជើងទន្លេតូចឆ្លងទៅត្រើយខាងត្បូងបំណងទៅលេងនៅទីនោះ។ប៉ុន្តែពេលទៅដល់កណ្ដាលទន្លេមិនដឹងយ៉ាងម៉េចស្រាប់តែទូកពួកគេបានលិច។ធ្វើឱ្យជនរងគ្រោះទាំង២នាក់ដែលមិនចេះហែលទឹកផងនោះបានលង់ទឹករហូតស្លាប់បាត់។ ចំណែកជនរងគ្រោះ ពន្លក ម៉េង ចេះហែលទឹកបានខំប្រឹងហែលរហូតមកដល់ច្រាំង។ទើបបានរួចជីវិត ទាំងភ័យស្លេកស្លាំងនិងបានរត់ទៅហៅអ្នកស្រុកឱ្យមកជួយមិត្តភក្តិដែលលង់ទឹក។ប៉ុន្តែទម្រាំអ្នកស្រុកមកដល់ចុះរាវរកឃើញពួកគេបានស្លាប់បាត់ទៅហើយ។ទើបបានត្រឹមនាំយកសពមកប្រគល់ឱ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ៕
ក្នុងស្រុកកំពង់ត្រឡាចរថយន្តទំនើបបុកមនុស្សម្នាក់ស្លាប់លើផ្លូវជាតិលេខ៥
កំពង់ឆ្នាំង៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តបុកជនរងគ្រោះដែលកំពុងតែដើរឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៥៥និង៥៦ស្ថិតក្នុងភូមិច្រករមៀតឃុំអូឬស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០២០។ មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថាជនរងគ្រោះមានឈ្មោះឈឿនសុគុណភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិព្រែកត្រែងឃុំសិត្បូស្រុកស្អាងខេត្តកណ្ដាល។មន្ត្រីដដែលបានឱ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានដើរឆ្លងផ្លូវហើយក៏ត្រូវរថយន្តប្រាដូមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខបាត់ដំបង2A6566ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនលឿនបានជ្រុលទៅបុកជនរងគ្រោះដែលកំពុងតែដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់។សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ហ.ចូច