សន្តិសុខ

បង្រៀនប្រពន្ឋបើករថយន្តច្រឡំជាន់ហ្គែរជាហ្វាំ្រងបុកស្លាប់ម្នាក់របួសធ្ងន់៧នាក់

បន្ទាយមានជ័យ៖បុរសម្នាក់បង្រៀនប្រពន្ធបើករថយន្ត ខណៈប្រពន្ធជាន់ហ្គែរច្រឡំជាហ្វាំ្រង ក៏បុករះតាមផ្លូវនិងបុកតូបលក់ទំនិញ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់៧នាក់។មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមីនា។ ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ សាប់ និន អាយុ៥៨ឆ្នាំ។ចំណែកអ្នករបួសធ្ងន់ក្មេងចាស់ស្រីប្រុសចំនួន៧នាក់ អាយុពី២ឆ្នាំដល់៤៣ឆ្នាំ។ក្រុមជនរងគ្រោះនៅភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។មន្ត្រីដដែលបានបន្តថា មុនកើតហេតុស្ត្រីម្នាក់ត្រូវបានប្តីបង្រៀនបើករថយន្តឡិចស៊ីស RX.300 ផ្លាកលេខសៀមរាប 2C-0898 ។ពេលនោះអ្នករៀនបើកបរបានជាន់ហ្គែរច្រឡំជាហ្វាំ្រងក៏បុករះអ្នកដំណើរតាមផ្លូវ និងជ្រុលបុកតូបលក់ទំនិញមុខផ្សារគុត្តសត បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់៧នាក់។ក្រោយពីមានគ្រោះថ្នាក់កើតឡើងសមត្ថកិច្ចបានចុះអន្តរាគមន៍ដឹកអ្នករងរបួសទៅមន្ទីរពេទ្យនិងយកប្តីប្រពន្ធជាអ្នករៀន-អ្នកបង្រៀនបើកបរជាមួយរថយន្តបង្កទៅនគរបាលប៉ុស្តិ៍ដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *