ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់រឿងជំពាក់លុយនិងគំរាមកំហែង

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជាថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នរឿងជំពាក់លុយគេមិនសងហើយ គំរាមកំហែងហែកកេរ្តិ៍គេទៀត ។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំជាថៅកែរកស៊ីពុះដីឡូត៍លក់ មានទីលំនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជននេះត្រូវបានចោទប្រកាន់ពីបទកំហែងយក និងបទគំរាម កំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិច្បាប់។សមត្តកិច្ចបានឲ្យដឹងថា នៅឆ្នាំ២០២២ឈ្មោះ គឹម ចាន់រតនា បានទិញស៊ីម៉ងតិ៍លាយរួចពីក្រុមហ៊ុន ដ្រេហ្គនស៊ីឌីក្នុងតម្លៃ២.៨៤០ដុល្លារ។  ប៉ុន្តែបានគេចវេះមិនសងលុយទៅឲ្យក្រុមហ៊ុនរហូតមក។លុះដល់ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ នេះប្រើបណ្តាញសង្គម ប្រើពាក្យគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងគំរាមហែកកេរ្តិ៍បុគ្គលិកក្រុមហ៊ុនដែលតាមទារលុយដែលខ្លួនជំពាក់។ផ្តើមចេញពីនោះខាងបុគ្គលិកក្រុមហ៊ុនក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះគឹម ចាន់រតនា ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *