សន្តិសុខ

រថយន្តដឹកថ្មបុករថយន្តខួងដីបណ្តាលឱ្យប៉ើងខ្ទាតធ្លាក់ចូលប្រឡាយ

បាត់ដំបង៖រថយន្តដឹកថ្មបានបើកបុករថយន្តខួងដីដាំបង្គោលភ្លើង ចំពីក្រោយពេញទំហឹងបណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែឧសភា។សាក្សីបានឱ្យដឹងថា​ មុន កើតហេតុគេឃើញរថយន្រខួងដីដាំបង្គោលអគ្គិសនីបានឈប់នៅចិញ្ចើមផ្លូវ។បន្តិចក្រោយមកស្រាប់តែមានរថយន្តដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តខួងដីខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ។រងយន្តទាំង២រងការខូចខាតធ្ងន់ធ្ងរតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានស្ទូចយករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីរង់ចាំភាគីចូលខ្លួនដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *