ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនជាតិចិន២នាក់​ទៅតុលាការជាមួយគ្រឿងញៀនជិត៣គីឡូក្រាម

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានចាប់បុរសចិន២នាក់ និងរឹបអូសគ្រឿងញៀនជិត៣គីឡូក្រាម ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

មន្រ្តី​នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបាន​ឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា​ថា​ ជនជាតិចិន២នាក់ជាមួយគ្រឿងញៀនជិត៣គីឡូក្រាម​ ត្រូវ​បានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣។ការបង្ក្រាបនោះប្រព្រឹត្ដនៅផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបានជនជាតិចិន២នាក់ឈ្មោះ ហ៊ូ ស៊ាវវិននិងឈ្មោះ ចាង ឃុនហុង។ជាមួយនោះសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ MDMA ទម្ងន់២គីឡូ៨៣ក្រាម។បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការរាជធានីភំ្នពេញដើម្បីបន្តនីតិវិធី៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *