សន្តិសុខ

នឹងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការចំណោមច្រើននាក់ករណីឆក់ទូរសព្ទ

ភ្នំពេញ​៖​សមត្ថកិច្ចចាប់ជនសង្ស័យបានម្នាក់ ក្នុងក្រុមមានបក្ខពួកប្រមាណ១០នាក់ ដែលឆក់យកទូរសព្ទពីស្ត្រីកំពុងធ្វើដំណើរតាមផ្លូវបានសម្រេច នឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ករណីនេះបានកើតឡើងនៅម្តុំផ្លូវរថភ្លើងកែងផ្លួវវិមានឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២​ ខែសីហា​ឆ្នាំ២០២៣​។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ផ្លាកលេខភ្នំពេញ2CQ-8092 តាមផ្លូវវិមានឈ្នះ ឈ្នះ​ ពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏បានដកទូរសព្ទម៉ាកOPPO​ មកនិយាយ។ពេលនោះស្រាប់តែមានចោរប្រុសស្រីប្រមាណ១០នាក់ជិះម៉ូតូ៥គ្រឿងបានមកឆក់យកទូរសព្ទពីជនរងគ្រោះបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួ​ន​។ភ្លាមនោះម្ចាស់ទូរសព្ទបានបើកម៉ូតូដេញតាម ដោយស្រែកថាចោរៗផង​ ខណៈសមត្ថកិច្ចកំពុងធ្វើចរាចរណ៍​ក៏ស្ទាក់ចាប់បានម្នាក់ និងដកហូតម៉ូតូមួយគ្រឿងម៉ាកស្កុបពីផ្លាកលេខភ្នំពេញKF-2188។​រីឯទូរសព្ទជនរងគ្រោះត្រូវបានបក្ឋពួកយកទៅបាត់។ចំណែកក្រុមចោរទាំងនោះសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *