ព័ត៌មានសង្គម សន្តិសុខ

ទាស់សម្តីពេលផឹកស៊ីប្រើកាំបិតប៉័ងតោកាប់គ្នា ម្នាក់ដេកពេទ្យម្នាក់ទៀតដេកគុក

ពោធិ៍សាត់៖បុរស២នាក់ជួបជុំផឹកស៊ី លុះយូរបន្តិចក៏ទាស់សម្តីកើតរឿងរ៉ាវ ឈានដល់ប្រើកាំបិតប៉័ងតោកាប់គ្នា ធ្វើឱ្យម្នាក់រងរបួសគេដឹកទៅដេកពេទ្យ។រីឯម្នាក់ទៀតសមត្ថកិច្ចចាប់យកទៅដេកគុក។ហេតុការណ៍នេះបានកើតឡើងនៅភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២៣។លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើហិង្សាដោយកាប់ភាគីដៃគូក្នុងវង់ផឹកស៊ីឱ្យរងរបួសធ្ងន់ ដោយសារទំនាស់សម្ដីគ្នាខណៈស្រវឹងរៀងៗខ្លួន។លោកអធិការបានឱ្យដឹងទៀតថា ជនដៃដល់ឈ្មោះ ផៃ ថៃណា ហៅខ្លា អាយុ២៣ឆ្នាំនៅភូមិ.ឃុំខាងលើ។ចំណែកជនរងរបួស ឈ្មោះ ឈង ហ៊ាង អាយុ៣០ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។ ជនរងគ្រោះរបួសត្រង់ក្រោមស្មាផ្នែកខាងស្ដាំធ្ងន់ធ្ងរដែលគូទំនាស់កាប់មួយកាំបិតបុ័ងតោ។ប្រភពបានបន្តថា ករណីនេះផ្ដើមចេញពីការផឹកស្រវឹងរៀងៗខ្លួន ក៏កើតជាទំនាស់សម្ដីឈានដល់កាប់គ្នាតែម្តង។ក្រោយមកអ្នករងរបួសគេជួយដឹកទៅមន្ទីរពេទ្យស្រុកបាកាន ។ចំណែកជនសង្ស័យនិងកាំបិតបុ័ងតោ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីយកទៅដេកគុក៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *