ព័ត៌មានសង្គម សន្តិសុខ

បន្តស៊ើបអង្កេតជនបរទេសម្នាក់លោតពីលើសណ្ឋាគារជាន់ទី២៤ធ្លាក់ចុះក្រោមស្លាប់ភ្លាម

ភ្នំពេញ៖សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ករណីជនបរទេសម្នាក់លោតពីលើសណ្ឋាគារ The peninsula Phnom Penh ជាន់ទី២៤ ចុះមកក្រោមបណ្តាលឱ្យស្លាប់មួយរំពេច។ ករណីបង្កការភ្ញាក់ផ្អើលនេះស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។សមត្ថកិច្ចទទួលព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទសម្នាក់ បានដើរចេញពីក្នុងបន្ទប់របស់ខ្លួន ដែលជួលស្នាក់នៅសណ្ឋាគារនេះហើយឡើងទៅជាន់ខាងលើ រួចក៏សម្រេចចិត្តលោតសម្លាក់ខ្លួនពីលើអគារធ្លាក់ចុះក្រោមបណ្តាលឱ្យស្លាប់ភ្លាមតែម្តង ។ប្រភពដដែលបានបន្តថា បុរសធ្វើអត្តឃាតជាជនជាតិស្វីសឈ្មោះ Kalt Christian Philipp អាយុ៤១ឆ្នាំ ស្នាក់នៅជាន់ទី១៩ ក្នុងបន្ទប់លេខ១១៩។ក្រោយកើតហេតុផ្នែកជំនាញក៏បានរកឃើញសំបុត្របណ្តាំមួយសន្លឹករបស់អ្នកស្លាប់នៅជិតកន្លែងលោតនោះ។បន្ទាប់ពីពិនិត្យនិងធ្វើកោស្យវិច័យរួច ត្រូវដឹកយកតម្កល់ទុករង់ចាំបញ្ជូនសពទៅប្រទេសកំណើតវិញ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *