ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនបក្ខពួកក្រុមទំនើងម្នាក់ទៅតុលាការពីបទកាប់កម្ទេចម៉ូតូ៣គ្រឿង ​

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ក្រុមទំនើងម្នាក់ ​ចំណោមបក្ខពួក៥នាក់កំពុងរត់គេចខ្លួន។បន្ទាប់ពួកគេនាំគ្នាដេញកាប់ មនុស្សមួយក្រុមទៀតបង្កខូចខាតម៉ូតូ៣គ្រឿង នឹងត្រៀមបញ្ជូនទៅតុលាការ។ហេតុការណ៍នេះបានកើតឡើងនៅម្តុំផ្លូវ១០០៣ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី២៩ ខែសីហាកន្លងទៅ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ​ ចិត្រប្រុសម៉ិញ អាយុ១៧ឆ្នាំ​ជាងធ្វើម៉ូតូ​​នៅភូមិសំរោង សង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ​​។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតទូរសព្ទ១គ្រឿង-ដាវកែច្នៃចំនួន២ជារបស់ក្រុមទំនើង។ចំណែកជនរងគ្រោះ៣នាក់ ឈ្មោះ ទី វ៉ាន់ដាអាយុ១៨ឆ្នាំ​ ត្រូវគេកាប់កម្ទេចម៉ូតូបែកកុងទ័រ-បែកក្បាំងនិងដាច់ផ្លាកលេខ។ឈ្មោះ មឿន សុវណ្ណារិទ្ទ អាយុ១៧ឆ្នាំ-​ឈ្មោះ ជៀន ម៉េងលី អាយុ២២ឆ្នាំម៉ូតូខូចខាតច្រើនកន្លែង។ពួកគេនៅភូមិព្រះប្រសប់ ឃុំខ្សាច់កណ្តាល ស្រុកខ្សាចកណ្តាល។ ក្រោយឃាត់ខ្លួននិងសាកសួររួចកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕​

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *