ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចរកចាប់រថយន្តបុកម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់ស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបានបុកម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់ស្លាប់មួយរំពេច ហើយក៏បើករត់បាត់ត្រូវសមត្ថកិច្ចតាមរកចាប់យកមកចាត់ការតាមច្បាប់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា។សាក្សីបានដឹងថា មុនកើតហេតុឃើញបុរសម្នាក់​ជិះម៉ូតូម៉ាក​ Today ផ្លាកលេខភ្នំពេញ​ 1GY-6372 បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត។ មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាម។​ រថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់បាត់។ ចំណែកសពជនរងគ្រោះមានកាតមួយសន្លឹកនៅក្បែរខ្លួនបញ្ជាក់ថាជាមន្ត្រីយោធា។បន្ទាប់ពីកើត​ហេតុ​កម្លាំង​នគរបាល​ខណ្ឌច្បារអំពៅ​​ បានចុះ​ពិនិត្យ​វាស់​វែងហើយយកម៉ូតូទៅទុក​ និងបន្តស្រាវជ្រាវតាមចាប់រថយន្តបង្ក ដើម្បីឱ្យម្ចាស់មកទទួលខុសត្រូវក្នុងករណីនេះតាមច្បាប់។ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *