ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចដេញចាប់បានចោរលួចរថយន្ត ខណៈម្ចាស់ចតមុខផ្ទះភ្លេចដកសោ

ភ្នំពេញ៖ម្ចាស់រថយន្តមានទាំងប្រពន្ធ ទើបមកពីចូលរួមមង្គលការសាច់ញាតិ ហើយបានចតរថយន្តនៅមុខផ្ទះដោយភ្លេចដកសោ។ពេលនោះមានបុរសម្នាក់ដើរមកចូលក្នុងរថយន្តបើកយកចេញទៅ សមត្ថកិច្ចសហការចាប់បាននៅខណ្ឌជ្រោយចង្វា។ករណីនេះកើតឡើងនៅជិតផ្សារសុភមង្គល បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ហុង សុវណ្ណ: អាយុ៤៥ឆ្នាំជាបុគ្គលិកលក់ថ្នាំពេទ្យ។ប្រពន្ធឈ្មោះ ខុក វួចហេង អាយុ៤២ឆ្នាំនៅភូមិ សង្កាត់ខាងលើ។ មុនកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាកកាមរីឆ្លាមផ្លាកលេខ ភ្នំពេញ2E-8029 ចេញពីពិធីមង្គលការសាច់ញាតិនៅម្តុំបុរីធូលន ក្នុងសង្កាត់ចោមចៅ២។ពេលមកដល់ម្ចាស់ក៏ចតរថយន្តនៅមុខផ្ទះ ហើយដើរចូលទៅក្នុងផ្ទះដោយភ្លេចដកសោ។មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ដើរមក រួចចូលទៅក្នុងរថយន្តបើកចេញតែម្តង។ភ្លាមៗនោះដោយមានការស្រែកឆោឡោ ជនសង្ស័យបានបង្កើនល្បឿនបើកគេចខ្លួនបាត់។ក្រោយមានហេតុការណ៍កម្លាំងជំនាញបានសហការ ស្ទាក់ចាប់បានរថយន្តនិងជនសង្ស័យនៅក្នុងខណ្ឌជ្រោយចង្វា ហើយប្រគល់ឱ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យវិញ ព្រោះជាម្ចាស់ករណីដើម្បីបន្តនីតិវិធី៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *