ព័ត៌មានសង្គម សន្តិសុខ

មន្ត្រីយោធាម្នាក់មកពីជប់លៀង ចូលដេកបែបមិនស្រួល ប្រពន្ធដឹកទៅពេទ្យក៏ស្លាប់

ភ្នំពេញ៖​មន្ត្រីយោធាម្នាក់មកពីជប់លៀងវិញក៏ចូលដេក ពេលប្រពន្ធទៅដាស់ស្រាប់តែបាត់មាត់ឈឹង។ប្រពន្ធបានដឹកប្តីទៅមន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ​។ករណីនេះនៅបន្ទប់ជួលភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ធូក ចទ្ធី អាយុ២៩ឆ្នាំជាយោធាភូមិភាគពិសេស​ ទីកំណើត ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម​ សព្វថ្ងៃស្នាក់នៅកន្លែងខាងលើ។ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់មកពីជប់លៀងក៏ចូលដេកដូចធម្មតា។មួយសន្ទុះក្រោយមកប្ដីបានថ្ងូរតិចៗ តែមិនមានចាប់អារម្មណ៍ ហើយគាត់ក៏បានទៅដាស់តែមិនភ្ញាក់។បន្ទាប់មកគាត់ក៏បានដឹកប្ដីទៅមន្ទីរពេទ្យរ៉ូយ៉ាល់ គ្រូពេទ្យបានប្រាប់ថា ប្តីរបស់គាត់បានស្លាប់បាត់ហើយ។ តាមការពិនិត្យពីមន្ត្រីជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសនេះស្លាប់ដោយសារគាំងបេះដូង។សពក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *