ព័ត៌មានសង្គម សន្តិសុខ

ចាប់មន្ត្រីអាជ្ញាធរជាតិអប្សរា២នាក់ ករណីប្រើហិង្សាលើក្មេងប្រុសតូច លក់ទំនិញមុខអង្គរវត្ត(មានវីដេអូ)

សៀមរាប​៖ក្រោយពីមានការបង្ហោះឃ្លីបវីដេអូ តាមបណ្តាញហ្វសរប៊ុក និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដោយបង្ហាញពីមន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រើហិង្សាលើក្មេងប្រុសតូច ដែលលក់ទំនិញមុខអង្គរវត្ត កាលពីថ្ងៃទី១១ខែមករា។លុះថ្ងៃទី១២ខែមករាអាជ្ញាធរជាតិអប្សរាបានប្រកាសដាក់ពិន័យរដ្ឋបាល ធ្វើកិច្ចសន្យា និងឱ្យមន្ត្រី២រូបផសមត្ថកិច្ចឱ្យ សុំទោសដល់ឪពុកម្តាយ និងក្មេងរងគ្រោះជាសាធារណៈ។ប៉ុន្តែការប្រកាសនេះ មហាជនលើសង្គមហ្វេសប៊ុកបានផ្ទុះកំហឹង និងបញ្ចេញមតិថា អាជ្ញាធរជាតិអប្សរាអនុវត្តបែបនេះ ជាការបញ្ឆេះឱ្យមនុស្សភាគច្រើនកាន់តែមានកំហឹងខ្លាំងឡើង។ដោយពួកគាត់អះអាងថា “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពួកគាត់មិនអាចទទួលយកនូវចំណាត់ការបស់ អាជ្ញាធរជាតិអប្សរា ដោយគ្រាន់ជាការព្រមានហើយ សុំទោសរួចខ្លួននោះទេ។ពីព្រោះការប្រើអំពើហិង្សាលើកុមារ ជាបទល្មើសព្រហ្មទណ្ឌ”។

គួរតែមានវិធានការធ្ងន់ជាងនេះ ព្រោះជនដែលប្រើហឹង្សាលើក្មេងតូច មិនសម្យជាអ្នកធ្វើការក្នុងវិស័យនេះទេ វានាំឱ្យអាម៉ាស់ដល់មន្ត្រីល្អជាច្រើនផ្សេងទៀត ដោយសុំឱ្យមានវិធានកាធ្ងន់ជាងនេះឬដកចេញពីក្របខណ្ឌតែម្តង ។មហាជនភាគច្រើនចង់ឃើញស្ថាប័នមានសមត្ថកិច្ច និងអង្គការសិទ្ធិកុមាររកយុត្តិធម៌ជូនក្មេងរងគ្រោះ។តែទោះយ៉ាងណា ព្រឹកថ្ងៃទី១៣ ខែមករា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​បង្ហោះ​សារ​តាម​រផេ​ក​ហ្វេ​ស​ប៊ុក​​ថា នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​របស់​បុគ្គលិក​សណ្ដាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​លើ​ក្មេងប្រុសដើរ​លក់​កូន​សត្វ​អណ្ដើក​ចល័ត នៅ​បរិវេណ​ក​សិន្ធុ​មុខ​ប្រាសាទអង្គរវត្ត។ ករណី​នេះ​កម្លាំង​​នគរបាល​ខេត្តសៀមរាប បាន​​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​បណ្តោះអាសន្នដើម្បី​បន្ត​​នីតិវិធី៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *