ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ឆ្នាំ២០២៣ផ្សោតអន្លង់កាំពី បានកើតថ្មីចំនួន៦ក្បាល សម្រាប់ភ្ញៀវទស្សនា និងចំណូលសហគមន៍ទេសចរណ៍

ក្រចេះ៖ក្នុងឆ្នាំ២០២៣ ផ្សោតអន្លង់កាំពីបានកើតថ្មីចំនួន៦ក្បាល សម្រាប់ភ្ញៀវទស្សនាកម្សាន្ត និងមួយផ្នែកក្នុងការបង្កើនប្រាក់ចំណូល ដល់សហគមន៍ទេសចរណ៍ នៅខេត្តក្រចេះ។កាលពីថ្ងៃទី១៥ខែ មករាឆ្នាំ២០២៤ មន្ត្រីអាជ្ញាធរខេត្ដក្រចេះបានឱ្យដឹងថា ផ្សោតកើតថ្មីចំនួន ៦ក្បាល បន្ថែមទៀតក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយក្នុងការបង្កើន ប្រាក់ចំណូលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មីបន្តទៀត ។មន្ត្រីដដែលបានបន្តថា ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គីឡូម៉ែត្រ។ទន្លេមេគង្គក្នុងខេត្តក្រចេះ សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់។ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន៥កន្លែង ដែលត្រូវបានរៀបចំ ជាចំណាត់ថ្នាក់ ជាកន្លែងការពារអភិរ័ក្ស ធនធានជលផលនិងជីវចម្រុះ តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ។ ខេត្តក្រចេះលាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *