ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ក្រាបឧបករណ៍ល្មើសនេសាទ កម្ទេចរបាំងសាច់អួនក្រឡាញឹក និងលៀសចំណីសត្វខុសច្បាប់១៦០ការុង

​ពោធិ៍សាត់៖កម្លាំងរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ជាមួយសមត្ថកិច្ចចម្រុះបានសហការចុះបង្ក្រាបឧបករណ៍ល្មើសនេសាទ ដោយបានកម្ទេចរបាំងសាច់ អួនក្រឡាញឹក និងលៀសចំណីសត្វខុសច្បាប់ចំនួន១៦០ការុង។ការបង្ក្រាបនេះធ្វើឡើងចាប់ពីឃុំកំពង់លួង ដល់ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤។មន្ត្រីក្រុមការងារបានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់-រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប-កម្លាំងអគ្គស្នងការនគរបាលជាតិ-អាវុធហត្ថស្រុកក្រគរ-និងខេត្ដបានចេញប្រតិបត្តិការ ត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលពីឃុំកំពង់លួង ដល់ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់​។ក្នុងប្រតិបត្តិការក្រុមចម្រុះបានរុះរើ កម្ទេចនិងកត់តម្រឹមរបាំងខុសក្រឡា និងលើសប្រវែងដើម្បីបើកផ្លូវឱ្យត្រី ធ្វើចរាចរណ៍ចុះទៅប៉ែកខាងក្រោម មាន២ករណី។ទី១-របាំងសាច់អួនក្រឡាញឹក៧ខ្សែប្រវែង១.២៥០ម៉ែត្រ-លូកងសាច់អួន៦មាត់-ក្បាលច្បរ១គ្រឿង-បង្គោល២៥០ដើម-ចាក់លែងត្រីប្រមាណ៥០គីឡូក្រាមចូលទន្លេវិញ។ទី២-ចាប់កាណូត២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វចំនួន១៦០ ការុងដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្រោយពីឃាត់កាណូតនោះក្រុមការងារបានឯកភាពគ្នា យកលៀសទាំង១៦០ ការុងចាក់លែងចូលទន្លេវិញ។ចំពោះកាណូត២គ្រឿងត្រូវបានយកទៅ​ទុកដើម្បីដោះស្រាយនោពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *