ព័ត៌មានសង្គម សន្តិសុខ

មិនទាន់ចាប់បានជនមិនស្គាល់មុខ គប់គ្រាប់បែកចូលក្នុងបន្ទប់ផ្ទះអ្នកភូមិ របួសក្មេងម្នាក់

បាត់ដំបង៖សមត្ថកិច្ចមិនទាន់ចាប់បាន ជនមិនស្គាល់មុខ ដែលគប់គ្រាប់បែកចូលក្នុងបន្ទប់ផ្ទះអ្នកភូមិ បណ្តាលឱ្យផ្ទុះលាន់កក្រើក បង្កឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។ករណីនេះគេដាក់ការសង្ស័យផ្តើមឡើងពីរឿងគំនុំ។ហេតុការណ៍គួរឱ្យតក់ស្លុតខាងលើ បានកើតឡើងនៅម្តុំទូលក្រសាំង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែកុម្ភៈ។សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ស៊ុ​ក កុយ អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ឹ​ម នៅ អាយុ​៣៧​ឆ្នាំនៅ​​ភូមិ-ឃុំខាងលើ​។ពេលកើតហេតុជនមិនស្គាល់មុខបានគប់គ្រាប់បែកចូលតាម​ប្រឡោះប​ង្អូ​ចបន្ទប់ដេក​កូនស្រី​ម្ចាស់ផ្ទះ បណ្ដាល​ផ្ទុះលាន់កក្រើកកណ្តាលយប់។ប៉ុន្តែសំណាងល្អក្នុងយប់នោះកូនស្រីម្ចាស់ផ្ទះមិនបានដេកក្នុងបន្ទប់នោះទេ។ក្នុងហេតុការណ៍បណ្តាលឱ្យក្មេងប្រុសម្នាក់ ឈ្មោះ ស៊ុ​ក ខា​វី អាយុ​១២​ឆ្នាំ ជាកូនម្ចាស់ផ្ទះរងរបួសពេលកំពុងដេកជាមួយឪពុកម្តាយ ជាប់បន្ទប់ដែលគប់គ្រាប់បែកចូល។ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ថា មុនកើតហេតុពួកគាត់មាន៣នាក់ឪពុកម្តាយ និងកូនកំពុងដេកលង់លក់ស្រាប់ឮសំឡេងផ្ទុះយ៉ាងខ្លាំង និងមានផ្សែងហុយពេញផ្ទះ ធ្វើឱ្យពួកគាត់ភិតភ័យដោយរួចពីការស្លាប់។សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជំហានដំបូងថា ជុំវិញករណីគប់គ្រាប់បែកចូលបន្ទប់ដេកនាងក្រមុំកូនម្ចាស់ផ្ទះ សង្ស័យអាចផ្ដើមចេញពីរឿង“គំនុំស្នេហាត្រីកោណ” រវាងកូនស្រីម្ចាស់ផ្ទះជាមួយជនដៃដល់ ដែលគប់គ្រាប់បែកនោះ។ដោយខឹងនាងបានបែកចិត្តទៅមានអ្នកថ្មីទៀត។ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ច កំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនបានទើបដឹងរឿងពិត៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *