ព័ត៌មានអន្តរជាតិ

រុស្ស៉ី ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Zircon វាយប្រហារ អ៊ុយក្រែនជាលើកដំបូង

ព័ត៌មានអន្តរជាតិ៖ការវិភាគមួយបានលើកឡើងថា រុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវ កាលពីសប្ដាហ៍មុន ដោយប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Zircon។នេះជាលើកដំបូងបំផុតដែលមីស៊ីលនេះត្រូវបាន ប្រើក្នុងសង្រ្គាមមានអាយុជិត២ឆ្នាំមកនេះ។

រុស្ស៉ីបានអះអាងថា មីស៊ីល Zircon មានសមត្ថភាពបាញ់បានចម្ងាយ ១.០០០គីឡូម៉ែត្រ និងអាចហោះក្នុងល្បឿងលឿងជាងសំឡេង៩ដង។ មីស៊ីលនេះបានបញ្ចប់ការធ្វើតេស្ដកាលពីខែមិថុនា ឆ្នាំ២០២២ ខណៈលោក ពូទីនចាត់ទុកថា វាជាអាវុធស៊េរីថ្មីរបស់រុស្ស៉ីគ្មានគូប្រៀប។នាយកវិទ្យាស្ថាន Kyiv research institute លោក Oleksandr Ruvin បានឱ្យដឹងថា វិទ្យាស្ថានរបស់លោកបានបញ្ចប់ការ វិភាគបឋមមួយលើបំណែក មីស៊ីលមួយចំនួន ដែលរុស្ស៉ីបានប្រើក្នុងការវាយប្រហារមួយកាលពីថ្ងៃទី៧ ខែកុម្ភៈ។ លោកបន្ថែមថាតាមលទ្ធផលវិភាគបឋមនេះដដែលមានធាតុផ្សំ ជាច្រើនបង្ហាញថា បំណែកមីស៊ីលទាំងនោះជាប្រភេទមីស៊ីល 3M22 Zircon។ ប៉ុន្តែភ្លាមៗខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយនោះទេ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *