ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាម្តាយ​ ដែលបានប្រើហិង្សាលើ កូនអាយុជាង១ខួប

ភ្នំពេញ៖កម្លាំងនគរបាលសង្កាត់ទន្លេបាសាក់ បានឃាត់ខ្លួនស្ត្រីម្នាក់យកទៅចាត់ការតាមច្បាប់ បន្ទាប់ពីប្រើអំពើហិង្សាទៅលើកូនប្រុស អាយុទើបតែជាង១ខួប បណ្តាលឱ្យរងរបួសក្បាល។ករណីនេះ​ បង្កការភ្ញាក់ផ្អើលនៅមុខផ្សារទំនើបអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ។ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឃើញស្រ្តីជាម្តាយមិនដឹងជា មានបញ្ហាអ្វីនោះទេ។ស្រាប់តែប្រើអំពើហិង្សាទៅលើកូនប្រុស ដែលមានអាយុទើបតែ១ខួប។ស្ត្រីរូបនោះបានវាយនិងចាប់បោកកូន បណ្ដាលឱ្យបែកក្បាលចេញឈាមជោគខ្លួន។ពេលនោះអ្នកជិតខាងបាននាំគ្នាទៅជួយឃាត់ ហើយយកក្មេងប្រុសរូបនោះចេញពីម្តាយ។រួចទាក់ទងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ដោយឃាត់ស្រ្តីជាម្ដាយយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់។ចំណែកឯក្មេងរងគ្រោះត្រូវបានពលរដ្ឋជិតខាងជួយដឹកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា។ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ស្ត្រីជាម្ដាយយកទៅប៉ុស្តិ៍ នគរបាលសង្កាត់ទន្លេបាសាក់ដើម្បីចាត់ការតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *