ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនសង្ស័យប្តីនិងប្រពន្ធ ករណីកាត់សោទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ថ្ងៃទី២២ ខែកុម្ភៈនេះបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីនិងប្រពន្ធ នៅម្តុំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទកាត់សោទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិគេ។ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធប្រព្រឹត្តល្មើសនៅផ្ទះលេខ០៦D ផ្លូវបេតុង បុរីចម្ការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ។សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យ​ទាំង២​នាក់​-​ឈ្មោះ មាស ចន្ថា  ជាប្តីស្នាក់នៅ​ផ្ទះជួល ផ្លូវ​៣៧១ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​​-និងប្រពន្ធឈ្មោះ ភិន ស្រីអូន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​​។​ចំណែក​សម្ភារដែល​បាត់បង់​មាន​ កុំព្យូទ័រ LAPTOP ម៉ាក TOKYO ពណ៌​ប្រផេះ ចំនួន​១​គ្រឿង។ ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង​​មាន ម៉ូតូ​ម៉ាក​SUZUKI NEX ពណ៌​ស​ផ្លាកលេខ ភ្នំពេញ ១CZ-3345-ទួ​រ​ណឺ​វ៉ី​ស១​។​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *