ព័ត៌មានសង្គម សន្តិសុខ

​ខ្យល់ព្យុះ​បក់បោក​នៅ​ស្រុក​ភ្នំព្រឹក​បង្ក​ឱ្យ​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​រង​ការ​ខួច​ខាត​

បាត់ដំបង​៖​ខ្យល់​កន្ត្រាក់​ឬ​ខ្យល់ព្យុះ​ជាមួយ​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​បាន​បក់បោក​នៅ​ឃុំ​ពេជ្រ​ចិន្ដា​និង​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​បង្ក​ឱ្យ​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​រង​ការ​ខួច​ខាត​។​លោក​សុង​សុភ័ក្ត្រ​អភិបាលស្រុក​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​មាន​ភ្លៀង​កក់ខែ​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​។​

​គ្រោះធម្មជាតិ​នេះ​បណ្ដាលឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ផ្ទះ​នៅក្នុង​ចំណុច​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្ដា​ចំនួន​៥​ខ្នង​ផ្ទះ​រួមមាន​:១​ឈ្មោះ​អ៊ូច​ពៅ​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​របើក​ដំបូល​ប្រក់​ស័ង្កសី​សម្រាប់​ដាក់​គ្រឿងចក្រ​ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។​២.​ឈ្មោះ​គង់​ង៉ា​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​របើក​ដំបូលផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​៦​ម៉ែត្រ​។​

៣.​ឈ្មោះ​ជាតិ​សាវុធ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​របើក​ដំបូលផ្ទះ​ប្រក់​ស័ង្កសី​សំយាប​មុខ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​។​៤.​ឈ្មោះ​ភន​ភឿន​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​របើក​ដំបូល​ប្រក់​ស័ង្កសី​សំយាបផ្ទះ​ទំហំ​៥​ម៉ែត្រ​គុំណ​៦​ម៉ែត្រ​។​៥​ឈ្មោះ​ម៉ិ​ណាវី​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​របើក​ដំបូលផ្ទះ​ប្រក់​ស័ង្កសី ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ។​

​ចំណែក​នៅ​ចំណុច​ភូមិ​សំរោង​ឃុំ​អូរ​រំដួល​ចំនួន​២​ខ្នង​ផ្ទះ​១​ឈ្មោះ​អែម​អឿន​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​ជា​ស្ដ្រី​មេម៉ាយ​ដើមឈើ​រលំ​លើផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ខូចខាត​៥០​ភាគរយ​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​។​២.​ឈ្មោះ​ទៀង​ចិត​អាយុ​៣២​ឆ្នាំ​ផ្ទះ​សង់​ពី​ដែក ជញ្ជាំង​ស័ង្កសី ទំហំ ៣​ម៉ែត្រ​គុណ​៣​ម៉ែត្រ ខូចខាត​ទាំងស្រុង ។
លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ចំពោះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នៅក្នុង​ឃុំ​ពេជ្រ​ចិ​ន្ត​ស​ស្រុក​ភ្នំព្រឹក​នេះ​លោក​បានធ្វើ​របាយ​កសរ​ណ៍​ជូន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​និង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​ខេត្ត​រួចហើយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *