Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ អប់រំ

កូនៗឈ្លោះវាយតប់គ្នាដណ្ដើមសពម្តាយខណៈផ្តាំផ្ញើកូនពៅតែបងៗមិនព្រម

ខេត្តព្រះសីហនុ៖រឿងរ៉ាវដ៏កម្រសឹងមិនដែលមានពេលម្ដាយស្លាប់កូនៗបានឈ្លោះរហូតវាយតប់គ្នាដណ្ដើមសពខណៈកូនពៅធ្វើតាមបណ្តាំម្តាយរីឯបងៗមិនព្រមក៏កើតជម្លោះផ្អើលខេត្តព្រះសីហនុ។អ្នកចូលរួមបុណ្យសពបាននិយាយថា នៅស្រុកស្ទឹងហាវបុរសម្នាក់ដែលបានមើលថែទាំម្តាយជិត១០ឆ្នាំ រហូតម្តាយស្លាប់ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេងដែលខុសពីបណ្តាំម្តាយកាលនៅរស់។ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នាលីសែងមញ្ឈូសដាក់លើឡានដើម្បីហែរយកទៅបញ្ចុះនៅកន្លែងផ្សេង។ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ ឈ្មោះស៊ុន វន្នី និង ស៊ុន វណ្ណាកំពុងមានជម្លោះជាមួយបុរសស៊ុន ជីវលី ត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកបុរសស៊ុន ជីវលី ដែលអះអាងជាកូនពៅក្នុងគ្រួសារបានឱ្យអ្នកសារព័ត៌មានដឹងថា ​ខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយស្លាប់។ក្នុងនោះម្ដាយក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងបណ្ដាំជាសំឡេងផងដែរ។“ប៉ុន្តែអ្វីៗគឺមិនមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើរូបខ្ញុំឱ្យព្រមប្រគល់សពម្តាយឱ្យពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួកគាត់ក៏បានវាយធ្វើបាបខ្ញុំ” ។ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀនអាយុ ៧៦ឆ្នាំនៅផ្ទះជិតគ្នាបានប្រាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែទាំម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោកខណៈបងស្រីទាំង២នាក់យូរៗបានឃើញមុខម្ដងប៉ុណ្ណោះ៕

ព័ត៌មានសង្គម អប់រំ

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២២បេក្ខជនចូលរួម១.៧០០នាក់

ព្រះវិហារ៖ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នៅខេត្តព្រះវិហារ មានមណ្ឌលប្រឡង ៣និងមានបេក្ខជនចំនួន១.៦៧៧នាក់ដែលបានសិក្សា។ក្នុងនោះដើម្បីដណ្តើមយកជ័យលាភីសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅកម្រិតថ្នាក់វិទ្យាល័យ និងដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចចេញទៅបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ឬស្ថាប័នឯកជនផ្សេងៗនៅខេត្តព្រះវិហារថ្ងៃទី១ នៃការប្រឡង ត្រូវនឹងថ្ងៃទី៥ ខែធ្នូនេះធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏បានចាប់បើកវិញ្ញាសារប្រឡងនៅតាមមណ្ឌលទាំង៣។មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារបានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ ,មានបេក្ខជនសរុប ១.៦៧៧នាក់ ស្រី ៩២០នាក់។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៣៦១នាក់ ស្រី ២២៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១.៣១៦នាក់ ស្រី ៦៩៥នាក់។លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទទួលបានជោគជ័យលើការប្រឡងនេះ យកទៅសម្រេចលើជោគវាសនារបស់ខ្លួន នាពេលអនាគត។គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ៥-៦ធ្នូ២០២២នេះ៕ដោយ៖សៅវ៉ាន់ឌី

ព័ត៌មានសង្គម អប់រំ

នាយកសាលានិងសិស្សមានទំនាស់គ្នានៅក្រុងតាខ្មៅបានដោះស្រាយបញ្ចប់

ភ្នំពេញ៖វិវាទកើតឡើងរវាងនាយកសាលានិងសិស្សនៅក្រុងតាខ្មៅផ្អើលពេញហ្វេប៊ុកនោះត្រូវបានដោះស្រាយបញ្ចប់ដោយភាគីសងខាងទទួលបានលទ្ធផលចំនួន៤។គ្រូបង្រៀនម្នាក់បានឱ្យដឹងថា ករណីវិវាទរវាងសិស្សនិងនាយកវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅខេត្តកណ្តាលផ្អើលពេញហ្វេប៊ុកពាក់ព័ន្ធសិស្សសរសេរលើអាវត្រូវបានដោះស្រាយបញ្ចប់ហើយកាលពីថ្ងៃទី១៦ខែកញ្ញាបន្ទាប់ពីអាណាព្យាបាលនិងសាលាបានជួបគ្នារួចមក។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែកញ្ញាថា ការជួបជុំរវាងគណៈគ្រប់គ្រងសាសាជាមួយអាណាព្យាបាលសិស្សនោះទទួលបានលទ្ធផលចំនួន៤។ទី១-មាតាបិតាសិស្សទទួលស្គាល់កំហុសនិងមិនមានការខឹងសម្បាឬប្តឹងផ្តល់លោកនាយកសាលាទេដោយសំណូមពរឱ្យលោកនាយកនិងអ្នកសារព័ត៌មានបញ្ឈប់ការចុះផ្សាយករណីនេះជាបន្តទៀត។ ទី២-ស្នើឱ្យនាយកសាលាកុំមានការគុំគួនធ្វើបាបដោយចេតក្តីអចេតនាក្តីឬដាក់បន្ទុកដល់កូនគាត់។ទី៣-លោកនាយកសាលាបានទទួលយកសំណូមពរនិងកែលម្អនិងសុំអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោកធ្វើលើសិស្សនិងទី៤-ភាគីទាំង២បានឯកភាពនិងស្រុះស្រួលគ្នាបញ្ចប់រឿងនេះដោយសន្តិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ អប់រំ

នគរបាលហៅស្ត្រីម្នាក់លេងTikTokយកដៃទះប្រដាប់ភេទខ្លួនឯងមកអប់រំ

ពោធិ៍សាត់៖កម្លាំងជំនាញបានហៅស្ត្រីវ័យក្មេងជាអ្នកលេងTikTok មកអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ករណីប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយបង្កជាអសីលធម៌សង្គម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ នគរបាលជំនាញបានហៅស្ត្រីវ័យក្មេងម្នាក់មកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ខណៈរូបគេប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយក្នុងបណ្តាញTikTok។អំពើនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ព្រោះតែការភ្លើតភ្លើនសប្បាយ អត់ឱ្យតម្លៃខ្លួនឯងដែលចូលចិត្តបង្កើតចរិកអាសអាភាស។ស្ត្រីដែលហៅមកអប់រំនោះឈ្មោះ ជុកម៉ារីយុំ ហៅលីតា អាយុ១៩ឆ្នាំនៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។បច្ចុប្បន្នជាអ្នករត់តុនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសន្យាថា “ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅនាងខ្ញុំឈប់បង្ហោះរូបអាសអាភាសទៅលើបណ្តាញសង្គម TikTok និងហ្វេសប៊ុកឈ្មោះ តិកតុក ម៉ាក់តា ខ្ញុំនិងលុបចោលនូវរូបអាសអាភាសទាំងអស់ដែលបានបង្ហោះកន្លងមក”។“ទី២-ពេលត្រឡប់ទៅកន្លែងធ្វើការវិញនាងខ្ញុំឈប់ធ្វើអំពើណាដែលសង្គមស្អប់ខ្ពើមទៀតហើយ និងឈប់ស្លៀកលិចលើលិចក្រោមចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យាទេនាងខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់”៕

Featured ព័ត៌មានសង្គម អប់រំ

ផ្អាកការសិក្សាសាលារដ្ឋនិងឯកជនរយៈពេល៣ថ្ងៃកំឡុងកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណើរការចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីជូនដំណឹងនេះក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រាប់ប្រជាពរដ្ឋ និងជួយសម្រួលដល់ក្បួន រថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួង

Featured ព័ត៌មានសង្គម សន្តិសុខ អប់រំ

អ្នកបើកបរត្រូវយល់ដឹងអំពីការដកពិន្ទុពេលប្រព្រឹត្តបទល្មើសចរាចរណ៍ចំនួន១២ពិន្ទុនោះឱ្យបានច្បាស់លាស់

ភ្នំពេញ៖តាមមាត្រា៤៣គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ពិន្ទុហើយចំនួនពិន្ទុត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ដូចខាងក្រោម។ ក/ ត្រូវកាត់បន្ថយ១ពិន្ទុចំនួន៦ចំណុច-១មិនពាក់ខ្សែក្រវ៉ាត់ឫមួកសុវត្ថិភាព-២ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ-៣គំនួសបង្ហូតកណ្ដាលទ្រូងផ្លូវ៤-លើសល្បឿនកំណត់ចាប់ពី១-១៩គីឡូម៉ែត្រ/ម៉ោង-៦បើកពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់-៦ផ្ទុកមនុស្សលើសកំណត់។ខ/ ត្រូវកាត់បន្ថយ២ពិន្ទុមានចំនួន១៧ចំនុច-១ហួសល្បឿនកំណត់ចាប់ពី២០-២៩គីឡូម៉ែត្រ/ម៉ោង-២បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន-៣បត់ឆ្វេងស្ដាំមិនបានត្រឹមត្រូវ៤-បត់ត្រឡប់ក្រោយនៅកន្លែងហាមបត់-៥មិនគោរពលក្ខខណ្ឌនៃប័ណ្ណបើកបរ។ ៦-បត់ឆ្វេងស្ដាំឫឈប់មិនបានឱ្យសញ្ញាជាដំណឹង-៧ ជែងឫជៀសមិនបានត្រឹមត្រូវ-៨ គ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់បង្កគ្រោះថ្នាក់-៩ ធ្វេសប្រហែសរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត-១០ មិនឱ្យសញ្ញាជាដំណឹងត្រឹមត្រូវពេលចេញដំណើរ-១១ យានយន្តមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ-១២ ផ្ទុកទំនិញមិនបានត្រឹមត្រូវ-១៣ ចតយានយន្តនៅលើគំនូសថ្មើជើងឆ្លងកាត់-១៤ ឈប់រឺចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ-១៥ ដាក់កុមារអាយុក្រោម១០ឆ្នាំអង្គុយនៅកៅអីខាងមុខ-១៦ មិនបានដាក់កុមារអាយុក្រោម៥ឆ្នាំឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយរឺដេកក្នុងរថយន្ត-១៧ គេចពីមន្ត្រីនគរបាលចរាចរណ៍ដែលត្រូវការត្រួតពិនិត្យ។គ/ កាត់៣ពិន្ទុមាន១២ចុះណុច-១ ឈប់ឬចតនៅកន្លែងមានគ្រោះថ្នាក់-២ ជែងដែលប្រកបដោយគ្រោះថ្នាក់-៣ បើកបរជែងគ្នានៅកន្លែងហាមឃាត់-៤ ប្ដូរទិសគ្មានឱ្យសញ្ញាជាដំណឹង-៥ បើកបរឆ្លងកាត់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ-៦ ហួសល្បឿនកំណត់ចាប់ពី៣០ដល់៣៩គីឡូម៉ែត្រ/ម៉ោង-៧ បើកបរក្នុងពេលមានអាត្រាជាតិស្រវឹងចាប់ពី០,២៥ដល់០,៣៩០មីលីក្រាមក្នុង១លីត្រឈាម-៨ បើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាត-៩កំហុសការឈប់ឬការមិនផ្ដល់សិទ្ធអាទិភាពនៅកន្លែងថ្មើជើងឆ្លងកាត់-១០ មិនគោរពភ្លើងសញ្ញាពណ៌ក្រហម-១១ មិនគោរពផ្លាកសញ្ញាឈប់ឫសញ្ញាអាទិភាព-១២ មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍។ ឃ/ ត្រូវកាត់៤ពិន្ទុមាន៨ចំណុច-១បើកហួសល្បឿនចាប់ពី៤០ដល់៤៩គីឡូម៉ែត្រ/ម៉ោង-២បើកបរមិនគោរពសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ-៣បើកបរទន្ទឹមគ្នា-៤ធ្វើឱ្យស្ទះចរាចរណ៍-៥ មិនបានផ្ដល់សិទ្ធអាទិភាពឱ្យយានមកពីទិសផ្ទុយ-៦ ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ-៧ បើកបញ្ច្រាសទិសចរាចរណ៍-៨ បើកបរបង្ហោះរេចុះឡើងឆាបកៀរ។ ង/ កាត់៦ពិន្ទុមាន៨ចំណុច-១ហួសល្បឿនកំណត់ចាប់ពី៥០គីឡូម៉ែត្រ/ម៉ោងឡើងទៅ-២អត្រាជាតិស្រវឹងចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់រឺចាប់ពី០,៨ក្រាមក្នុង១លីត្រឈាមឡើងទៅ-៣រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍-៤ប្រើប្រាស់ផ្លាកលេខនិងប័ណ្ណសំគាល់យានក្លែងក្លាយ-៥ ល្មើសច្បាប់ចរាចរណ៍ហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនាហើយបណ្ដាលឱ្យរងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃគិតចាប់ពីថ្ងៃកើតហេតុឬស្លាប់-៦ កំហុសមិនរាងចាលនៃការប្រើប្រាស់ប័ណ្ណបើកបរហួសសុពលភាពឬមិនត្រឹមត្រូវតាមប្រភេទយាន-៧បដិសធមិនឱ្យធ្វើតេសជាតិអាល់កុលឫសារជាតិញៀន-៨ផ្ទុកមនុស្សលើទំនិញ។ក្នុងករណីប្រព្រឹត្តបទល្មើសម្ដង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី៨ពិន្ទុឡើយ៕

ព័ត៌មានសង្គម អប់រំ

ដាក់ចេញគោលការណ៍ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តរកំពង់ចាមកាលពីព្រឹកថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានជួបសំណេះសំណាលប្រកបដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាលបំផុត និងបានដាក់ចេញនូវគោលការណ៍ ចំនួន៨ ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ គោលការណ៍ទាំង៨ចំណុច រួមមាន ទី១ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក។ ទី២ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និង កុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា។ ទី៣ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបាន គ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។ទី៤ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និង វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។ ទី៥ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា […]

ព័ត៌មានសង្គម អប់រំ

ក្នុងខេត្តព្រះវិហារ សិស្សនិទេ្ទសAចំនួន៤រូបទទួលបានម៉ូតូនិងថវិកា

ព្រះវិហារ៖សិស្សពូកែនិទេ្ទសអេ(A)ចំនួន៤រូបក្នុងខេត្តព្រះវិហារទទួលបានម៉ូតូម្នាក់មួយគ្រឿងនិងថវិកាមួយចំនួនដើម្បីជាការលើកទឹកចិត្ត។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទេ្ទសAចំនួន៤រូប សម័យប្រឡងថ្ងៃទី២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី។   លោកប្រាក់ សុវណ្ណ បានថ្លែងអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។ តែទោះជាយ៉ាងនេះក្តី កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន កំពុងទទួលរងនូវការរាតត្បាតជាថ្មីម្តងទៀត នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះបន្ថែមទៀត។ បញ្ជាក់៖ រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន៤នាក់ ដោយសិស្ស ម្នាក់ៗទទួលបានម៉ូតូ ម៉ាក់ Zoomer មួយគ្រឿង និងថវិកាចំនួន ៨០០.០០០រៀល, លោកនាយកសាលាចំនួន  ៣នាក់ និងលោកគ្រូ […]

ព័ត៌មានសង្គម អប់រំ

សិស្សនិទ្ទេស “A”ជាង១.០០០នាក់នឹងមានសំណាងជួបសម្តេចតេជោ

កំពង់ចាម៖សិស្សនុសិស្សជាបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស “A” ប្រមាណ១.៧៥៣ នាក់ នៃបេក្ខជនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប៧២.០១៦នាក់ទូទាំងប្រទេសប្រឡងនាចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នឹងមានសំណាងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពេលឆាប់ៗ ខាងមុខនេះ។ តាមការប្រកាសឱ្យដឹងជាសាធារណៈនៅសាលាខេត្តនាថ្ងៃទី ២៥ មករាឆ្នាំ២០២២របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភសម្ភារ ថវិកាដល់សិស្សានុសិស្សចំនួន ៣២ នាក់ និងអាណាព្យាបាលនៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេស A ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ កន្លងមកនេះ។ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថាៈ ចាត់ទុកជាប្រវត្តិសាស្រ្តហើយដែលសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ទទួលបាននិទ្ទេស A នៅទូទាំងខេត្តរហូតដល់ចំនួន១១៨ នាក់។ពិសេសនៅក្រុងកំពង់ចាមបានច្រើនជាងបណ្តាស្រុក គឺបានចំនួន ៣២ នាក់។ ប៉ុន្តែលទ្ធផលទូទាំងប្រទេស ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ ៥ ខណៈលេខ១បានទៅលើរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនៅទូទាំងប្រទេសបេក្ខជនដែលប្រឡងជាប់មានចំនួន៧២.០១៦ នាក់ ដោយមានបេក្ខជនដែលដណ្តើមបាននិទ្ទេស A ចំនួន ១.៧៥៣ នាក់។ គឺក្នុងនោះខេត្តកំពង់ចាមបេក្ខជនទទួលបាននិទ្ទេស […]

ព័ត៌មានសង្គម អប់រំ

“ការកសាងប្រទេសឱ្យរីកចម្រើន ត្រូវផ្តោតសំខាន់លើការកសាងធនធានមនុស្ស”

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម៖ “ការកសាងប្រទេសឱ្យមានការរីកចម្រើន  គឺត្រូវផ្តោតសំខាន់ទៅលើការកសាងធនធានមនុស្ស។ឯកឧត្ដម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃ រដ្ឋសភាបានផ្ដល់ អទិភាព លើវិស័យទាំង៤គឺ  មនុស្ស-ផ្លូវ-ទឹក-និងភ្លើង ។ អភិបាលខេត្តបានថ្លែងក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកបណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៣  ខែមករាឆ្នាំ ២០២២  ។ ឯកឧត្តម អ៊ុនចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ក្រើនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់  ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវឱ្យប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង  ។ លោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម  បានឱ្យដឹងថា  ក្នុងឆ្នាំក្សា២០២០-២០២១កន្លងមក នេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២.៥០០នាក់ ។ និស្សិតស្រីច្រើនជាង៥០ភាគរយ ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង […]