ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

​ក្លិប​អ្នកកាសែត​កម្ពុជា​បោះឆ្នោត​ជាប់​មេ​ចាស់​ជា​ប្រធាន​ដដែល​

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្លិប​អ្នកកាសែត​កម្ពុជា​បានរៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​សម្រាប់​អាណត្តិ​ទី​៦​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ដោយមាន​សមាជិក សមាជិកា ចូលរួម ចំនួន​១៦៤ នាក់ ។​ ​ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​សម្រាប់​អាណត្តិ​ទី​៦​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ជា​លទ្ធផល​សម្រេច​លោក​ប៉ែន​បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​អាណត្តិ​មុន​ជា​ប្រធាន​ក្លិប​អាណត្តិ​ថ្មី​បន្តទៀត​។ ​ក្នុង​ពិធី​នេះ​លោក​ប៉ែន​បូ​ណា​បាន​លើកឡើងថា​រយៈពេល​កន្លងមក​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ជួយ អ្នក កាសែត ជាច្រើន ដែល បាន ជួប បញ្ហា ផ្លូវច្បាប់​តែ​ក្លិប​អ្នកកាសែត​កម្ពុជា ជួយ អ្នកសារព័ត៌មាន​ខាង​ក្រោយ​ឆាក​គឺ​តាមរយៈ​ការសម្របសម្រួល​រវាង​ភាគី​ទំនាស់​ដែល​ធ្វើឱ្យ​ក្លិប​អ្នកកាសែត​កម្ពុជា​មិនសូវ​ឮឈ្មោះ​ឮ​សំឡេង​នៅក្នុង​សង្គម​នោះទេ​។​ ​លោក​បន្តថា​កន្លង​ក្លិប​មក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​សម្រាប់​អ្នកសារព័ត៌មាន​មានឱកាស​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ឲ្យ​គ្នា ទាំង អ្នកសារព័ត៌មាន អាជីព​និង​មិន​អាជីព​៕

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កូរ៉េ​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន​លោក​ស៊ី​ជីន​ពីង​ចំពោះ​ការបាត់​បង់ជីវិត​ពល​រដ្ឋ​ចិន​ដោយ​វីរុស​កូ​រ៉ូ​ណា​

ព័ត៌មានអន្តរជាតិៈ​ព្យុងយ៉ាង​៖​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​មួយច្បាប់​ជូន​ប្រធានាធិបតី​របស់​ប្រទេស​ចិន​លោក​ស៊ី​ជីន​ពីង​នៅ​ថ្ងៃ​សៅរ៍​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ចំពោះ​ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ចិន​ចំនួន​២៥៩​នាក់​ដោយ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​។​នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ប្រព័ន្ធ​ផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ។​ ​ ការផ្ញើ​លិខិត​រំលែក​ទុក្ខ​ពី​លោក​គីម​ជុង​អ៊ុន​ជូន​លោក​ស៊ី​ជីន​ពីង​ត្រូវបាន​ធ្វើឡើង​ខណៈដែល​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​បានសម្លាប់​មនុស្ស​២៥៩​នាក់​និង​មនុស្ស​ប្រមាណ​១១.៧៩១​នាក់​បាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​នេះ​នៅ​ទូទាំងប្រទេស​ចិន ជាពិសេស​នៅ​ខេត្ត ហ៊ូ​ប៉ី ។​ ​ លោក​គីម​ជុង​អ៊ុន​បាន​សរសេរ​ក្នុង​លិខិត​នោះ​ថា​លោក​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បានទទួល​រងគ្រោះ​ដោយ​វីរុស​ផ្លូវដង្ហើម​មួយ​នេះ ចាប់តាំងពី​ថ្ងៃទី​៣១ ខែធ្នូ ចុងឆ្នាំ​២០១៩​រហូតដល់​ពេលបច្ចុប្បន្ន​នេះ ៕swift news​

Featured ព័ត៌មានអន្តរជាតិ

វៀតណាម​ប្រកា​សបិទ​ជើងហោះហើរ​ពី​ចិន​ទាំងអស់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​

ព័ត៌មាន​អន្តរជាតិ​៖​នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០២០​សេចក្តីសម្រេច​របស់​អា​ជ្ញា​ធរ​វៀតណាម​នេះ នឹងត្រូវ​ដាក់​ទៅដល់ គ្រប់​អាកាសចរណ៍​ទាំងអស់ ដែលមាន​ជើងហោះហើរ​ទៅមក​ចិន​-​វៀតណាម ។​ធ្វើការ​អនុវត្ត​ចាប់ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​តទៅ​តែម្តង​ហើយ​វា​ទំនងជា​នឹងត្រូវ​អូសបន្លាយ​រហូតដល់​ស្ថានការណ៍​នានា វិលត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​។​ ​គួរ​បញ្ជាក់ថា​អាកាសចរណ៍​ជាតិ​វៀតណាម​(VietnamAirlines)​និង​អាកាសចរណ៍​វៀតណាម​មួយទៀត​គឺ Jetstar Pacific បានប្រកាស​រួចទៅហើយ​ថា ពួកគេ​នឹង​បញ្ឈប់​ការហោះហើរ​ទៅកាន់​ចិនដីគោក ក៏ដូចជា​ទីក្រុង​ហុងកុង​និង​កោះ​តៃវ៉ាន់​ផងដែរ​។​ក្រៅពី​វៀតណាម​ប្រទេស​ផ្សេងទៀត​ដូចជា​សហរដ្ឋអាមេរិក​អ៊ីតាលី​សិង្ហ​បុរី​និង​ម៉ុង​ហ្គោ​លី​ក៏​ប្រកាស​អំពី​ចំណាត់ការ​ដូចខាងលើ​នេះ​ដែរ​។​ ​គួរ​បញ្ជាក់ថា​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​កើនឡើង​ដល់​២៥៩​នាក់​ហើយ​និង​បាន​ឆ្លង​ដល់​មនុស្ស ១១.៨២១​នាក់​នៅ​ប្រទេស​ចិន និង ១២៤​ករណី​ទៀត​នៅ​ទូទាំង​ពិភពលោក​៕sky radio ​

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ហាម​ពលរដ្ឋ​របស់ខ្លួន​មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​

ព័ត៌មាន​អន្តរជាតិ​៖ ទីភ្នាក់ងារសារព័ត៌មាន BBC នា​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​បានឱ្យដឹងថា ក្រោយពី​អង្គការ​សុខភាព​ពិភពលោក​(WHO)​បានប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ​សម្រាប់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​។​ក្រសួងការបរទេស​អា​មេ​រិ​ក​ទើបតែ​បានចេញ​សេចក្តីប្រកាស ដោយ​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​តែម្តង​។​ ​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន កុំ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ខណៈ​មូលហេតុ​គឺ​ដោយសារតែ​ការរីក​រាល​នៃ​ដាល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019nCoV)​។​ ពលរដ្ឋ​អាមេរិក​ទាំងឡាយ​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ចិន​គួរតែ​គិតគូរ​ចាកចេញ​ពី​ទីនោះ​តាមរយៈ​ជើងហោះហើរ​។​ក្រសួង​ដដែល​នោះបាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា​អាកាសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​កាត់បន្ថយ ឬក៏​ផ្អាក​ជើងហោះហើរ​តែម្តង​ជាមួយ​ប្រទេស​ចិន​។​ ​គួរ​ជម្រាប​ថា​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូន​ជើងហោះហើរ​ពិសេស​មួយ​ទៅ​នាំយក​ប្រជាពលរដ្ឋ​របស់ខ្លួន​ជិត​២០០​នាក់​ចេញពី​ទីក្រុង​វូ​ហាន​(Wuhan)​របស់​ប្រទេស​ចិន​ដែល​បច្ចុប្បន្ន​ពួកគេ​ទាំងនោះ​កំពុង​ត្រូវដាក់​ឱ្យនៅ​កន្លែង​តាមដាន​ពិសេស​មួយ​ក្នុង​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​នៅ​រដ្ឋកា​លី​ហ្វ​រ​ញ៉ាស​ម្រា​ប់​រយៈពេល​យ៉ាងហោច​៧២​ម៉ោង​។​ សម្រាប់​ករណី​អ្នក​ផ្ទុក​វីរុស​កូរ៉េ​ណា​ប្រភេទ​ថ្មី​នៅ​សហរដ្ឋអាមេរិក​នាពេល​នេះ​បាន​កើន​ដល់​៦​ករណី​ខណៈ​មួយ​ករណី​ចុងក្រោយ​គឺជា​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​(​ពី​ប្រពន្ធ​ទៅ​ប្តី​) នៅ​រដ្ឋ​អ៊ី​លីណ​យស៍ (Illinois)​។​ ​សូមបញ្ជាក់​ផងដែរ​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នកស្លាប់​ដោយ​ដារ​វីរុស​កូ​រ៉ូ​ណា បាន​កើន​ឡើងដល់​២១៣​ករណី រីឯ​អ្នក​ឆ្លង​បាន​កើន​ដល់​៩.៨២១​ករណី​ផងដែរ​៕sky radio​

ព័ត៌មានអន្តរជាតិ

វៀតណាម​សម្រេច​ផ្អាក​រាល់​ជើងហោះហើរ​ឆ្ពោះទៅ​និង​មកពី​តំបន់​ដែល​រង​ការវាយប្រហារ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​

ព័ត៌មាន​អន្តរជាតិ​៖​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ដែល​បាន​ចុះផ្សាយ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​បានឱ្យដឹងថា​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​វៀតណាម​បានសម្រេច​ផ្អាក​រាល់​ជើងហោះហើរ​ទាំងអស់​ដែល​ឆ្ពោះទៅ​និង​មកពី​បណ្តា​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំង​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​។​ ​សូមបញ្ជាក់​ផងដែរ​ថា បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ តំបន់​និង​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស​ចិន សុទ្ធ​តែមាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ខណៈ​ខេត្ត​Hubei​មាន​ចំនួន​ច្រើន​ខ្លាំងជាងគេ​ព្រោះ​ទីក្រុង​Wuhan​ដែល​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​ស្ថិតនៅ​ទីនោះ​។​បើតាម​អាជ្ញាធរ​ចិន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន​បាន​កើន​ដល់​៧.៧១១​នាក់​នាក់​និង​បាន​ផ្តាច់ជីវិត​មនុស្ស​១៧០​នាក់​ហើយ​។​ ​ក្រៅពី​ការផ្អាក​ជើងហោះហើរ​ជាមួយ​បណ្តា​តំបន់​រង​ការវាយប្រហារ​ដោយ​វីរុស​នៅ​ចិន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​កំពុងតែបន្ត​ការត្រួតពិនិត្យ​អ្នកដំណើរ​នានា​ដែល​ចូល​មកដល់​ប្រទេស​វៀតណាម​។​ករណី​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019nCoV)​នៅ​វៀតណាម​នៅ​មិនទាន់មាន​ការកើនឡើង​នោះឡើយ​គឺ​នៅ​០២​ករណី​ដដែល​ហើយ​សុទ្ធតែជា​ជនជាតិ​ចិន​ពុំមាន​ជនជាតិ​វៀតណាម​ណា​ម្នា​ក់បាន​ឆ្លង​ទេ​។​ ​ដោយឡែក​បើតាម​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​មិនមាន​បិទ​ជើងហោះហើរ​តាម​អាកាស​តាម​កប៉ាល់ទឹក​តាមផ្លូវ​គោក​ពី​ចិន​មក​កម្ពុជា​ស្របពេល​ដែលមាន​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉​ណា​ថ្មី​។​ក្នុងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នៅ​ហេតុផល​ចំនួន​៥ ចំណុច​៖ ទី​១. ចិន​ជា​ដៃគូ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសច​ដែល​បានធ្វើអោយ​កំណើន​សេដ្ឋកិច្ចជាតិ​រីកចម្រើន​, ​ទី​២.​ពលរដ្ឋ​ខ្មែរ​និង​ពាណិជ្ជករ​ខ្មែរ​ទទួលបាន​នូវ​ការងារ​និង​ផលប្រយោជន៍​វិនិយោគ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​កម្ពុជា​,​ទី​៣.​មាន​សិស្ស​និង​និស្សិត​ខ្មែរ​ជាច្រើន​ដែល​ទទួលបាន​អាហារូបករណ៍​កំពុង​សិក្សា​និង​រស់នៅ​ក្នុងប្រទេស​ចិន​,​ទី​៤.​មានការ​ដឹកជញ្ជូន​ផ្លាស់ប្តូរ​ទំនិញ​ជាច្រើន​នាំចេញ​និង​នាំ​ចូលមក​កម្ពុជា​ដែល​កំពុង​បម្រើការ​ទីផ្សារ​និង​ទី​៥.​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន​កំពុង​ស្ថិតនៅក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​ ​គួរ​ជម្រាប​ថា​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​វៀតណាម​មាន​ករណី​សង្ស័យ​ចំនួន​៦៤​នាក់​ដែល​អ្នក​ទាំងនោះ​បានបង្ហាញ​រោគសញ្ញា​គ្រុនក្តៅ និង ក្អក ហើយ​សុទ្ធតែ​បានធ្វើ​ដំណើរ​មកពី​តំបន់​នៅ​ប្រទេស​ចិន ដែល​រង​ការវាយប្រហារ​ដោយ​វីរុស​។ ក្នុងចំណោម​នោះ ៣៩​នាក់ កំពុង​បន្ត​ស្ថិត ក្រោម​ការតាមដាន និង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​។​ សម្រាប់​ជនជាតិ​ចិន​ទាំងពីរ​នាក់​នៅ​វៀតណាម​ដែល​ត្រូវបាន​ពិនិត្យ​រកឃើញថា​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នាពេល​កន្លងទៅនេះ​គឺ​ម្នាក់​បានជា​សះស្បើយ​វិញ​ហើយ​ខណៈ​ម្នាក់ទៀត​កំពុង​បន្ត​ទទួល​ការព្យាបាល​នៅឡើយ​។​ ​ដោយឡែក​កាលពី​ព្រឹក​មិញ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព​ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​(Coronavirus)​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​អោយបាន​ជ្រាបថា​មកទល់​ថ្ងៃនេះ​គឺ​ពុំមាន​ប្រជា​ពល ដ្ឋ​ខ្មែរ​ណា​ម្នាក់​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នេះ​ទេ​៕​

ព័ត៌មានអន្តរជាតិ

​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ផ្ដាច់ជីវិត​មនុស្ស​លើសពី​៨០​នាក់​ខណៈ​មាន​ការឆ្លង​ជាង​២.៧០០​ករណី​នៅ​ចិន​

ព័ត៌មាន​អន្តរជាតិ​/​ប៉េកាំង​៖​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​បាន​កើនឡើង​លើសពី​៨០​នាក់ និង​ជាង​២.៧០០​ករណី​ត្រូវបាន​បញ្ជា​ក់នៅ​ទឹកដី​ចិនដីគោក​ខណៈ​វីរុស​កំពុង​បន្ត​រាលដាល​ពាសពេញ​ទ្វីបអាស៊ី និង​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោងតាម​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN​។​ ​ស្របពេល​ជាមួយគ្នានេះដែរ​ប្រជាជន​ចិន​ជាង​៦០​លាន​នាក់​កំពុង​រង​ផលប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ពី​ការ​រិត​ត្បិត​ការធ្វើដំណើរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ខណៈដែល​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះមុខ​។​ចំពោះ​ការរីក​រាលដាល​ទូទាំង​ពិភពលោក មាន​ករណី​ដែល​ត្រូវបាន​បញ្ជាក់​ចំនួន​ជាង​៥០​ករណី​ដែល​។​ក្នុងនោះ​យ៉ាងហោចណាស់​មាន​៥​ករណី​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​។​ ​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​សន្និសីទកាសែត​នៅ​ព្រលប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​វីរុស​កូ​រ៉ូ​ណា​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​។​លោក​ថ្លែងថា វិទ្យាស្ថាន Pasteur ទើបតែ​បានបញ្ជាក់​នៅ​រសៀល​ម៉ោង ៣ ថ្ងៃនេះ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ ៦០​ឆ្នាំ​ដែល​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន​ចូលមក​ខេត្ត​ព្រះសីហនុ​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ មាន​ផ្ទុកមេរោគ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​៕swfit nwes​

ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ​នៅ​អតីត​គុក​ប្រល័យពូជសាសន៍​របស់​ហី​ត្លែរ​ប្រទេស​អាល្លឺម៉ង់​បណ្តាលឱ្យ​ស្លាប់​៦​នាក់​

​ព័ត៌មាន​អន្តរជាតិ​៖​មនុស្ស​៦​នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុងការ​បាញ់ប្រហារ​មួយ នៅ​ក្រុង​អតីត​គុក​ប្រល័យពូជសាសន៍​របស់​ហី​ត្លែរ ឈ្មោះ​ក្រុង​នូ​រេ​ម​ប៊េ​ក (Nurember)​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​។​ នគរបាល​មូលដ្ឋាន​បាន​រាយការណ៍​ថា​បុរស​ខ្មាន់កាំភ្លើង​មាន​វ័យ​ជាង​៣០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​បាញ់រះ​ទៅលើ​លំនៅស្ថាន​និង​អ្នកដំណើរ​ក្នុង​ទីក្រុង​នូ​រេ​ម​ប៊ើ​ក​ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ​៥.៣០០​នាក់​។​ ​កាសែត​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា​ភាគច្រើន​នៃ​អ្នកស្លាប់​គឺជា​សាច់ញាតិ​របស់​បុរស​ខ្មាន់កាំភ្លើង​នេះ​តែម្តង​។​នគរបាល​ជាច្រើន​នាក់​ត្រូវ​ដាក់ពង្រាយ​នៅក្បែរ​ទីតាំង​បាញ់សម្លាប់​ដែល​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​៤​ខែ​។​ ប៉ុន្តែ​មិនមាន​តម្រុយ​ណាមួយ​បញ្ជាក់​ពី​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ឡើយ​។​តុលាការ​អាល្លឺម៉ង់​បាន​ចោទប្រកាន់​បុរស​ខ្មាន់កាំភ្លើង​ចំនួន​៨​បទល្មើស​គឺ​២​បទល្មើស​ពីបទ​មនុស្សឃាត និង​៦​បទល្មើស​ទៀត​ពីបទ​ប៉ុនប៉ង​មនុស្សឃាត មាន​ស្ថាន​ទម្ងន់ទោស​៕swift news​

កីឡា ព័ត៌មានអន្តរជាតិ

កីឡាការិនីវ័យ១៥ឆ្នាំGuaffទម្លាក់អ្នកការពារតំណែងជើងឯកOsakaចេញពីការប្រកួត

ព័ត៌មានអន្តរជាតិ៖កីឡាការិនីអាមេរិកCocoGauffក្លាយជាកីឡាការិនីក្មេងបំផុតក្នុងយុគសម័យកីឡាវាយកូនបាល់អាជីពដែលបានទម្លាក់ម្ចាស់ជើងឯកការប្រកួតអូស្ត្រាលីអូភិន (Australia Open 2020) ។ក្រោយឈ្នះកីឡាការិនីជប៉ុនNaomiOsakaក្នុងលទ្ធផល៦ទល់នឹង៣និង៦ទល់នឹង៤ថ្ងៃនេះក្នុងជុំទីបីនៅទីក្រុង មែលប៊ន។ កីឡាការិនីរូបនេះក៏ជាកីឡាការិនីក្មេងបំផុតម្នាក់ដែលបានឈ្នះកីឡាការិនីកំពូលៗប្រាំរូបក្នុងការប្រកួតកីឡាវាយកូនបាល់(Tennis)កម្រិតខ្ពស់បន្ទាប់ពីកីឡាការិនីJenniferCapriatiធ្វើបានក្នុងអាយុ១៥ឆ្នាំដែរឆ្នាំ១៩៩១។ជុំទី៤Gauffនិងប្រកួតជាមួយអ្នកឈ្នះរវាងកីឡាការិនីចិនZhangShauiរឺមិត្តរួមជាតិអាមេរិក Sofia Kenin៕ពីswift​ news  

ព័ត៌មានអន្តរជាតិ

អាមេរិក​រកឃើញ​ករ​ណី​ឆ្លង​វីរុស​ផ្លូវដង្ហើម​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់​នៅ​ប្រទេស​ចិន​

ព័ត៌មាន​អន្តរជាតិ​៖​អាជ្ញាធរ​អាមេរិក​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​បានប្រកាស​ករណី​ដំបូង​នៃ​វីរុស​ថ្មី​មួយ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់​នៅក្នុង​ប្រទេស​ចិន​និង​ធ្វើឱ្យ​មនុស្ស​រាប់រយ​នាក់​ឈឺ​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA​។​ ​ យោងតាម​មន្ត្រី​សហព័ន្ធ និង​រដ្ឋ​បានឱ្យដឹងថា បុរស​ដែលជា​អ្នករស់នៅ​សហរដ្ឋអាមេរិក​មាន​អាយុ​៣០ ឆ្នាំ​ដែល​រស់នៅ​ក្បែរ​ទីក្រុង​Seattle​ក្នុង​រដ្ឋ​Washington​បាន​ស្ថិតក្នុង​សភាព​ល្អប្រសើរ​ហើយ​បាន​ទៅរក​គ្រូពេទ្យ​ដោយ​ខ្លួនឯង​បន្ទាប់ពី​បាន​អាន​ព័ត៌មាន​អំពី​វីរុស SARS ដូច​នៅក្នុង​របាយការណ៍​ព័ត៌មាន​។ ក្រោយ​ការពិនិត្យ​មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​អះអាងថា​បុរស​រូបនេះ​ពិត​ជាមាន​ផ្ទុក​វីរុស​ខូ​រ៉ូ​ណា​(Coronavirus) ដែលជា​វីរុស​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​មាន​ប្រភព​ដើមពី​ចិន​នោះ​ប្រាកដ​មែន​។​ ​លោក​ChrisSpitters​មន្ត្រី​សុខាភិបាល​រដ្ឋ​វ៉ាស៊ីនតោន​បាន​និយាយថា​“​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​សម្រាប់​ការត្រួតពិនិត្យ​រយៈពេល​ខ្លី​មិនមែន​ដោយសារ​តែមាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​” ។​ ​ដោយឡែក​មន្ត្រី​មួយរូប​នៃ​មជ្ឈមណ្ឌល​គាំពារ​និង​គ្រប់គ្រង​ជំងឺឆ្លង​(CDC)​នៃ​សហរដ្ឋអាមេរិក​លោកស្រី ណាន់​ស៊ី​មេ​ស្សូ​នា​(NancyMessonier)​ក៏បាន​លើកឡើង​ផងដែរ​ថា​«​នេះ​គឺជា​ស្ថានការណ៍​ដែល​កំពុងតែ​វិ​វត្ត​ឡើង​ហើយ​ជាថ្មី​ម្តងទៀត​យើង​រំពឹងថា​នឹង​អាចមាន​អ្នកជំងឺ​បន្ថែម​នៅ​សហរដ្ឋអាមេរិក​និង​នៅ​ទូទាំង​ពិភពលោក​។​ទោះបីជា​បែប​ក្តី​ហានិភ័យ​សម្រាប់​ពលរដ្ឋ​អាមេរិក​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប​»​។​ ​បើតាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ឆ្លង​វីរុស​ខាងលើនេះ គឺ​ទើបតែ​បាន​ត្រឡប់​មកពី​ទីក្រុង វូ​ហាន​(Wuhan)​ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៥​ខែមករា​ជា​តំបន់​ដែល​វីរុស​Corona​ផ្ទុះឡើង​ដំបូង និង​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​។​ ​ សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មនុស្ស​ស្លាប់​ដោយសារ​វីរុស​ផ្លូវដង្ហើម​នៅ​ចិន​មាន​ចំនួន​០៦​នាក់ និង​ជាង​៣០០​នាក់​ទៀត​ឆ្លង​នៅក្នុង​ទីក្រុង​វូ​ហាន​,​ប៉េកាំង​,​សៀង​ហៃ​និង​ខេត្ត​ក្វាង​ទុង​។​ដោយឡែក​ប្រទេស​មួយចំនួន​ដែល​បាន​រកឃើញ​មនុស្ស​មាន​ផ្ទុក​វីរុស​នេះដែរ​គឺមាន​ដូចជា​ថៃ​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​៕​សហការី​

ព័ត៌មានអន្តរជាតិ

​៩​នាក់​ស្លាប់​និង​៤៤០​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅ​ប្រទេស​ចិន​

​ព័ត៌មាន​អន្តរជាតិ​៖​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ថា វីរុស​ស្រដៀង​នឹង​វីរុស​បង្ក​ជំងឺ​Sars​អាច​វិ​វត្ត​ផ្លាស់ប្តូរ​និង​ចម្លង​រាលដាល​កាន់តែខ្លាំង​នៅពេល​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​កាន់តែ​កើនឡើង​។​ ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​មករា មនុស្ស​សរុប​៤៤០​នាក់​បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ជំងឺ​ផ្លូវដង្ហើម​និង​៩​នាក់​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ចិន នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​។​ ​អនុប្រធាន​គណៈកម្មាធិកា​រលោក លី ប៊ី​ន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មនុស្ស​៩​នាក់​បាន​ស្លាប់​ពី​ការផ្ទុះ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​និង​ខេត្ត​ក្រុង​របស់​ចិន​ចំនួន​១៣​បាន​រកឃើញថា​មាន​អ្នក​ឆ្លង​វា​។​មុននេះ អាជ្ញាធរ​ចិន​បានប្រកាសថា អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ​មាន​ចំនួន​៣២៤​នាក់​និង​ស្លាប់​៦​នាក់​។​ ​គណៈកម្មាធិការ​នេះ​ក៏បាន​ប្រកាស​ដាក់ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស នៅពេល​ប្រជាជន​ចិន​រាប់រយ​លាន​នាក់​កំពុងធ្វើដំណើរ​ទៅ​ស្រុក​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ជាមួយ​ក្រុមគ្រួសារ​។​វិធានការ​រួមមាន ការសម្លាប់​មេរោគ និង​ដាក់​ឧបករណ៍​តាមដាន​សុខភាព​អ្នកដំណើរ​តាម​អាកាសយានដ្ឋាន ស្ថានីយ​រថភ្លើង​និង​នៅ​ផ្សារ​លក់ដូរ​។​ ​ លោក​លី​ក៏បាន​ស្នើអោយ​ប្រជាជន​ក្រុង​វូ​ហាន ដែលជា​ប្រភព​ផ្ទុះ​ជំងឺ​នេះ​ស្ថិត​តែ​នៅក្នុង​ទីក្រុង​នេះ និង​ថា​សត្វ​រស់​មិន​អនុ​ញ្ញា​ឲ្យ​ចេញចូល​ក្នុង​ទីក្រុង​នេះ​ទេ​។​មាន​របាយការណ៍​ថា អាជ្ញាធរ​ចរាចរណ៍​នៅ​ក្រុង​វូ​ហាន ឆែកឆេរ​រថយន្ត​ឯកជន​ដោយ​ចោះៗ ដើម្បី​ស្វែងរក​សត្វ និង​ការធ្វើដំណើរ​កម្សាន្ត​ជា​ក្រុម​ក៏ត្រូវ​ហាមឃាត់​។​ ​ដោយ​សង្ស័យថា សត្វ​ជា​ប្រភព​ចម្លង​វីរុស​នៅ​ផ្សារ​មួយ​នៅ​វូ​ហាន រថយន្ត​ចូល​និង​ចេញពី​ទីក្រុង​ត្រូវបាន​ឆែក​រកមើល​សត្វ​រស់ ជាពិសេស​សត្វ​ស្លាប​និង​សត្វព្រៃ​។​អ្នកដំណើរ​ចេញពី​ក្រុង​ក៏ត្រូវ​បាន​ពិនិត្យ​សុខភាព គឺ​កម្ដៅ​ខ្លួន​មុននឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​៕​រស្មី​កម្ពុជា ​ ​