Featured ព័ត៌មានអន្តរជាតិ

​ប្រទេស​អង់គ្លេស​១​ថ្ងៃ​អ្នក​ឆ្លង​COVID-19​ចំនួន​៤.៣២៤​នាក់​អ្នកស្លាប់​៥៦៣​នាក់​

ព័ត៌មាន​អន្តរជាតិ​(​ឡុង​ដ៍​)៖ យោងតាម​ព័ត៌មាន​Worldometers​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ខែមេសា​ឆ្នាំ​២០២០ បាន​ផ្សាយ​ថា​៖ ចំនួន​អ្នក​ឆ្លង COVID19​នៅក្នុង​ចក្រភព​អង់គ្លេស​បាន​កើន​ដល់​២៩.៤៧៤​ករណី​ហើយ ក្នុងនោះ​អ្នកជំងឺ​២.៣៥២​នាក់​បាន​ស្លាប់​។​

បើតាម​Worldometers​ថា​ពេញ​មួយថ្ងៃ​ពុធ​ម្សិលមិញ​អង់គ្លេស​អ្នក​ឆ្លង​ថ្មី​នៃ​COVID19​សរុប​ចំនួន​៤.៣២៤​នាក់​និង​អ្នកជំងឺ​៥៦៣​នាក់​បាន​ស្លាប់​។​ចំណែកឯ​អ្នកជា​សះស្បើយ​មាន​សរុប​តែ​១៣៥​នាក់​។​

​ប្រជាជន​នៅលើ​ពិភពលោក​បានដឹង​ច្បាស់​ថា អាមេរិក បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែ​ជា​កំពូល​ប្រទេស​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​ខ្លាំងពូកែ​សុទ្ធតែ​ឈរ​នៅលើ​លំដាប់​កំពូលៗ​នៃ​តារាងបញ្ជី​ឈ្មោះ​ប្រទេស​អ្នក​ឆ្លង​ជំងឺ​Covid19​។​មាន​អ្នកស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក​ទៅវិញ​។​

នេះ​អាច​បង្ហាញថា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​លើ​លោក​ដែលមាន​វិស័យ​សុខាភិបាល​ខ្លាំងក្លា មិន​ប្រាកដថា​មាន​អ្នក​ឆ្លង​និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វិដ​១៩​នេះ​ចំនួន​តិច​ទេ​។​ក៏​មិន​ប្រាកដថា​ប្រទេស​ក្រ​សេដ្ឋកិច្ច​មិនសូវ​រឹងមាំ​មាន​ឆ្លង​និង​ស្លាប់​ច្រើន​នោះដែរ​។​ការដែល​សំខាន់​នោះ​គឺ​ភាពជា​អ្នកដឹកនាំ​នៃ​មេដឹកនាំ​ប្រទេស​និ​មួយៗ​នោះ​ទៅវិញ​ទេ ដែលជា​ចំណុច​គួរ​ចាប់អារម្មណ៍​។​

​យោងតាម​គេហទំព័រ​ពិភពលោក Worldometers.info គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​បង្ហាញថា​៖១៖​អាមេរិក​ករណី​ឆ្លង​កើន​ដល់​២១៥.០០៣​ករណី​,​អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់ ១.០៤៩​នាក់ ស្លាប់​សរុប ៥.១០២​នាក់​។​២៖ អ៊ីតាលី ករណី​ឆ្លង​កើន​ដល់ ១១០.៥៧៤​ករណី​, អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់​៧២៧​នាក់​ស្លាប់​សរុប​១៣.១៥៥​នាក់​។​

៣៖​អេ​ស្ប៉ា​ញ​ករណី​ឆ្លង​កើន​ដល់ ១០៤.១១៨​ករណី​, អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់ ៩២៣​នាក់ ស្លាប់​សរុប​៩.៣៨៧​នាក់​។​៤៖​អាល្លឺម៉ង់​ករណី​ឆ្លង​កើន​ដល់​៧៧.៩៨១​ករណី​,​អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់​១៥៦​នាក់​ស្លាប់​សរុប​៩៣១​នាក់​។​៥៖​បារាំង​ករណី​ឆ្លង​កើន​ដល់​៥៦.៩៨៩​ករណី​អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់​៥០៩​នាក់​ស្លាប់​សរុប​៤.០៣២​នាក់​។​៦៖​អង់គ្លេស​ករណី​ឆ្លង​កើន​ដល់​២៩.៤៧៤​អ្នកស្លាប់​ថ្មី​ក្នុងថ្ងៃនេះ​រហូតដល់​៥៦៣​នាក់​នឹង​ស្លាប់​សរុប ២.៣៥២​នាក់ ៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *