សន្តិសុខ

​សមត្ថកិច្ចបញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទពាក់ព័ន្ធគ្រឿងញៀន​

បាត់ដំបង​៖នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​​សមត្ថកិច្ចនគរបាល​ខេត្ត​​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការតាមដីកាពីបទរក្សាទុកនូវសារធាតុញៀន។ជនសង្ស័យរូបនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក​មោង​ឬ​ស្សី​ឃាត់ខ្លួន​បាន​​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបងកាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ញឿ​ន ចាន់​និ​ត​ហៅ​ឈី​ផោ​ហៅ​និ​ត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី​។​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​នុ​វត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១១៩​ត​.​ព្រ​ចុះ​ដ្ងៃ​ទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​របស់លោក​ជាវ​ណ្ណៈ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​។​ប្រព្រឹត្តិ​នៅ​ចំណុច​ភូមិ​ព្រៃ​ខ្លូត​ឃុំ​ព្រៃ​ត្រឡាច​ស្រុ​ល​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *