សន្តិសុខ

គ្រោះថ្នាក់ចរាចរនៅ២កន្លែងផ្សេងគ្នាស្លាប់ពីរនាក់និងម្នាក់ទៀតរងរបួស

ត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរចំនួន២កន្លែងផ្សេងគ្នាបណ្តាលឱ្យបុរសពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គឺនៅស្រុកពញាក្រែកនិងស្រុកតំបែរកាលពីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១។

មន្រ្តីអាវុធហត្ថខេត្តត្បូងឃ្មុំបានដឹងថា៖នៅម៉ោងជាង៧យប់ថ្ងៃទី១៩ខែមករាមានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរឺម៉កម៉ូតូបានកើតឡើងនៅផ្លូវស្ថិតក្នុងភូមិកន្សោមសត្វឃុំកក់ស្រុកពញាក្រែកបណ្តាលឱ្យស្លាប់បុរសជាអ្នកបើកបរម៉ូតូម៉ាកស្កុបពីលេខត្បូងឃ្មុំ1I8865។

បុរសរងគ្រោះឈ្មោះរ៉ាថេនអាយុ២៧ឆ្នាំនៅនឹងកន្លែងមានទីលំនៅភូមិកើតហេតុ។ចំណែកអ្នកបើកបរម៉ូតូរឺម៉កគ្មានរបួសហើយវត្ថុតាងម៉ូតូទាំងពីរយករក្សាទុកនៅអធិការដ្ឋានគរបាលស្រុក។

ប្រភពដដែលបានឱ្យដឹងទៀតថា៖ករណីគ្រោះថ្នាក់ចរាចរមួយទៀតរវាងរថយន្តម៉ាកសាំងយ៉ុងលេខកំពង់ចាម2A3739និងម៉ូតូម៉ាកសេ១២៥លេខត្បូងឃ្មុំ1F6944នៅលើផ្លូវស្ថិតក្នុងភូមិជាចធំ ឃុំចុងជាចស្រុកតំបែរ។

គ្រោះថ្នាក់នេះគឺបណ្តាលឱ្យស្លាប់បុរសឈ្មោះចាន់ខួចអាយុ២២ឆ្នាំជាអ្នករួមដំណើរជាមួយអ្នកបើកបរម៉ូតូឈ្មោះ ធាត់ សំណាង អាយុ២៥ ឆ្នាំដែលមានទីលំនៅភូមិពពេល ឃុំពពេល ស្រុកពញាក្រែក។រីឯអ្នកបើកបររថយន្តឈ្មោះនឿននេត្រាអាយុ៣៩ឆ្នាំនៅភូមិត្រពាំងព្រីង២ឃុំត្រពាំងព្រីងស្រុកតំបែរពុំមានរបួសទេ។វត្ថុតាងទាំងសងខាងត្រូវបានយកទៅរក្សាទុកដោះស្រាយតាមនីតិវិធី៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *