ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម​បានពិនិត្យ​និង​ពិភាក្សា​អំពី​គម្រោង​ជួសជុល​

​សៀមរាប​៖ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ត្រួតពិនិត្យ​និង​ពិភាក្សា​អំពី​គម្រោង​ការជួសជុល​។​ការចុះពិនិត្យ​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នេះ​។ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួមជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​(ASI)​។​

​លោក​ហង់​ពៅ​នាយកអាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់ថា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឯកភាព​ឱ្យ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI)​ចាប់ផ្តើម​ដំណើរការ​នៃ​ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម​ឱ្យបាន​ឆាប់​ដែល​អាច​ទៅបាន ព្រោះ​ក្នុងស្ថានភាព​នេះ​ចំនួន​ភ្ញៀវទេសចរ​ក៏មាន​តិច​និង​មិនមាន​ការរំខាន​។​

​លោក​បាន​បន្តថា​ម្យ៉ាងវិញទៀត​ក្នុងការ​សម្រួល​ដល់​ដំណើរការ​ជួសជុល​ផង​និង​ការចេញចូល​របស់​ភ្ញៀវទេសចរ​ណ៍ផង ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​បាន​កសាង​រួចរាល់​នូវ​ជណ្តើរ​ឈើ​ដើម្បី​ឆ្លងកាត់​។​ក្នុងឱកាស​នោះដែរ​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ការងារ​កំពុង​ជួសជុល​នៅ​សាល​របាំ​ដែល​ក្រុមការងារ​ជួសជុល​បាន​បំពេញ​ដោយ​យកចិត្តទុកដាក់​បំផុត​ស្របតាម​អនុសាសន៍​ពី​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *