សន្តិសុខ

​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​សមត្ថកិច្ច​សង្ស័យ​ខ្យល់គ​

បាត់ដំបង​៖​​មានការ​ភ្ញាក់ផ្អើល​ដោយគេ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​​នៅ​ចំណុច​ច្រក​ឫស្សី​ខាង​ខាងលិច​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​។ស្ថិតក្នុង​ភូមិ​កែវ​មុន្នី​ឃុំ​បាសាក់​ស្រុក​រុក្ខ​គិរី​។​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០សមត្ថកិច្ច​ក្រោយ​ពិនិត្យ​រួច​ដាក់​កា​សង្ស័យ​ស្លាប់​ដោយ​ខ្យល់គ​។​


សមត្ថកិច្ច​ប៉ូលិស​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​សព​ស្ត្រី​មានឈ្មោះ​ចាន់ សុខន ភេទ ស្រី​អាយុ ៥៨ ឆ្នាំមាន ស្រុកកំណើត​នៅឯ​ភូមិ​ថ្មី​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ត្រូវ​ក្រុម​គ្រូ​សារ​យកមក​ព្យាបាល​គ្រូខ្មែរ​នៅ​ស្រុក​រុក្ខ​គី​រី​។​សមត្ថកិច្ច​បាន​ដកស្រង់​សំដី​ក្រុមគ្រួសារ​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ធ្លាប់មាន​រោគ​សរសៃ ប្រសាទ​។

​ត្រូវយក​មកឱ្យ​គ្រូខ្មែរ​ព្យាបា​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​បាន បញ្ជាក់ ថា ជនរងគ្រោះ អាច ស្លាប់​ដោយសារ កើត ខ្យល់គ​ខណៈដែល គាត់ បាន ដើរទៅ​ក្នុងព្រៃ​ខាងក្រោយ ភូមិ​ហើយក៏​បាន​ដួល​នៅ​ទីនោះ​តែម្តង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *