សន្តិសុខ

​ផ្ទុះអាវុធ​នៅ​កំពង់ឆ្នាំង​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ម្ចាស់​អាវុធ​ចូល​សារភាព​នៅ​កំពង់ស្ពឺ​

​កំពង់ឆ្នាំង​:(​ព័ត៌មាន​បឋម​)​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ទៀបភ្លឺ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​មាន​ករណី​ផ្ទុះអាវុធ​មួយ​គ្រាប់​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង​បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត​ដែលមាន​គ្នា​៣​នាក់​។​ក្រោយពី​មានការ​ផ្ទុះអាវុធ​បណ្តាលឱ្យ​ស្ត្រី​នេះ​ស្លាប់​ជន​ជា​សង្សារ​បាន​បើករថយន្ត​ជាមួយនឹង​សព​ចូល​សារភាព​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹង​ដឹងថា​នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​មាន​បុរស​ម្នាក់​ឈ្មោះ​ទាក់​ឌី​អាយុ​២៨​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​មាន​មុខរបរ​លក់ដូរ​អចលនទ្រព្យ​បើកបរ​រថយន្ត​ម៉ាក​LexusRX200T​ពណ៌​ក្រហម​ដោយ​ដឹក​មនុស្ស​២​នាក់​។​ក្នុងនោះ​មាន​សព​ស្ត្រី​ម្នាក់​ឈ្មោះ​ធី​លី​ស្សា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ដែលជា​សង្សារ​ឯ​ម្នាក់ទៀត​ឈ្មោះ​ណ​យ​ប៉ូ​រ៉ា​នៅ​ភ្នំពេញ​រួម​ដំណើរ បាន​ចូលខ្លួន​មក​សារភាព នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ​។​

​ឈ្មោះ ទាក់ ឌី ជា​ជនបង្ក​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​៖​ក្រោយ​ធ្វើដំណើរ​ចេញពី​ខេត្តសៀមរាប ពួកគេ​ទាំង​៣​នាក់ បានមក​ដល់​ខេត្តកំពង់ឆ្នាំង ក៏​ជជែក​គ្នា​ជាមួយ​សង្សារ ។​គាប់​ជួន​ពេលនោះ​ឈ្មោះ ធី លី​ស្សា ជា​សង្សារ​បាន​ឈោង​ទាញ​កាំភ្លើង​ពីលើ​តាប​ឡូ​រថយន្ត​ដោយ​ឃើញបែបនេះ​រូបគេ​ឈ្មោះ ទាក់​ឌី​បាន​ឈោង​ទាញ​ដៃ​សង្សារ​កុំឱ្យ​លេង​។​ស្រាប់តែ​ពេលនោះ​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​នឹង​ខឿន​ផ្លូវ​បណ្តាល​ផ្ទុះ​កាំភ្លើង​ម៉ាក​ZORAKIM9oTD​មួយ​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​។​

ក្រោយពី​ដឹងថា​សង្សារ​ខ្លួន​បាន​ស្លាប់​ឈ្មោះ​ទាក់​ឌី​មិនបាន​បើក​រត់គេចខ្លួន​ទេ​បាន​បើករថយន្ត​មក​ចូលក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ឧដុង្គ​ដើម្បី​ប្រាប់​ពី​ដំណើររឿង​ដល់​សមត្ថកិច្ច​។​ដោយសារតែ​ករណីនេះ បាន​កើតហេតុ​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​។​ដូច្នេះ​ពេលនេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានប្រគល់​រឿងនេះ​ឱ្យទៅ​សមត្ថកិច្ច​កំពង់ឆ្នាំង​ម្ចាស់​ករណី​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *