ព័ត៌មានសង្គម

​​ផ្លូវ​ក្រួស​ក្រហម​ប្រវែង​១.៧០០​ម៉ែត្រ​និង​លូ​បេតុង​បានបើក​ការដ្ឋាននៅស្រុក​បន្ទាយស្រី

ផ្លូវ​ក្រួស​ក្រហម​ប្រវែង​១.៧០០​ម៉ែត្រ​និង​លូ​បេតុង​បានបើក​ការដ្ឋាននៅស្រុក​បន្ទាយស្រី

សៀមរាប​:​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​១.៧០០​ម៉ែត្រ​និង​លូ​បេតុង​កាត់​ថ្នល់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទួល​គ្រួស​ក្នុង​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​លោក​ឃឹម​ហ្វី​ណង់​អភិបាលស្រុក​បន្ទាយស្រី​។​

​លោក​ឃឹម​ហ្វី​ណង់​បាន​និយាយថា​ពិធីបើកការដ្ឋាន​ជួសជុល​ពី​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៧០០​ម៉ែត្រ​ដោយ ខ្នង​លើ​ប្រវែង​៥​ម៉ែត្រ​និង​ដាក់លូ​មូល​មុខកាត់​១​ម៉ែត្រ​ប្រវែង​៥​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ទួល​ក្រួស ក្នុង​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី​។​

លោក​បាន​បន្តថា​នេះ​ជា​គម្រោង​មូលនិធិ​ស្រុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹក​កសិផល​ត​ផ្សេងៗ នៅ​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ទៅរក​ទីផ្សារ​នានា​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *