សន្តិសុខ

​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​បណ្តាលឱ្យ​ក្រឡាប់​

ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​១​គ្រឿង​ទៀត​រួច​ទៅបុក​ម៉ូតូ​កង់​បី​ក្រឡាប់​បាស់ជើង​រង​ការខូចខាត​និង​បណ្ដាលឱ្យ​ភ្ញៀវ​ជិះ​ម៉ូតូ​កង់​បី​២​នាក់​រងរបួស​។​កាលពី​វេលា​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​បុរស​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មានឈ្មោះ​ស្រុង​ភា​រុណ​អាយុ​៣០​ឆ្នាំ​មុខរបរ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​។​ភាគី​ខាង​ម៉ូតូ​មានឈ្មោះ​សារ៉េត​យុ​ទ្ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ខណ្ឌ​ចុះមក​វាស់វែង​រួច​ក៏​ភាគី​ទាំងពីរ​ព្រមធ្វើ​ការសម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *