ព័ត៌មានសង្គម សេដ្ឋកិច្ច

នៅ​ខេត្តសៀមរាប​​រថយន្ត​ជាង​២០០​គ្រឿងក្នុង​១​ថ្ងៃ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​

សៀមរាប​៖មាន​រថយន្ត​ជាង​២០០​គ្រឿងក្នុង​មួយថ្ងៃ​បាន​ចូលមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្តស្របពេលមានការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកខណ:អគ្គស្នងការរងនគរបាលជាតិ​ណែនាំ​កុំ​ទាន់​ពិន័យ​លើ​ករណី​លើស​សុពលភាព(​ឆៀក​)។​

​​លោក​ប៉ែន​សូ​នី​ប្រធានការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បានបញ្ជាក់​ឱ្យដឹងនៅថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​នេះថា​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ជាង​២០០​គ្រឿង​ត្រូវបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា ឆៀក ស្ថិតក្នុង​ភូមិ​ជ្រៃ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

លោក​បាន​បន្តថា ចំនួន​នេះ​បាន​កើតមានឡើង​ចាប់ពី​ថ្ងៃទី​២៧ ខែមេសា រហូតដល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​បង្ក​ឱ្យ​រថយន្ត​មានការ​កកស្ទះ​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហើយ​ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​ក៏មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​និង​រាជធានី​ភ្នំពេញ​ផងដែរ ។​

លោក​គី​វី​រិន្ទ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា​ស្របពេល​នៃ​ការ​រ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់ផ្ដើម​អនុវត្តន៍​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ មន្ទីរ​សាធារណការ​ខេត្ត ក៏ដូចជា​មន្ទីរ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព ។​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​គោរព​ច្បាប់​និង​ចូលមក​ទទួល​សេវា​នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្តសៀមរាប​នេះ ។​

​សូមបញ្ជាក់ថា តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ត្រង់​ជំពូក​ទី​៣ មាត្រា​៧​ថ្មី ចំណុច​ទី​៤ បាន​បញ្ជាក់ថា​ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ទឹកប្រាក់​ចំនួន​១៨០.០០០​រៀល​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ចំនួន​៣៧៥.០០០​រៀល​ចំពោះ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ឬ ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *