ព័ត៌មានសង្គម សន្តិសុខ

កម្លាំង​ចម្រុះ​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

បន្ទាយមានជ័យ​៖​កងកម្លាំង​ចម្រុះ​បាន​ចុះជួយ​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​ចំនួន​១១​ខ្នង​ផ្ទះ​នៅ​សង្កាត់​ម្កាក​និង​សង្កាត់​ភ្នៀ​ត​ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​កន្លងទៅ​។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​១​និង​២​ខែមិថុនា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​មាន​អាវុធហត្ថ​ក្រុង​នគរបាល​ក្រុង​ផ្នែក​សឹក​រង​ក្រុង​និង​មានការ​ចូលរួម​ពី​កងកម្លាំង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត មន្ត្រី​អាជ្ញាធរ ព្រមទាំង​ក្រុមការងារ បាន​ប្រើប្រាស់​មធ្យោបាយ​រុ​ប​កម្លាំង​សរុប​។ ចុះជួយ​ជួសជុល​និង​សាង​សង់ផ្ទះ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នៅ​សង្កាត់​ភ្នៀ​ត​និង​សង្កាត់​ម្កាក់ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។​

​ដោយឡែក​នៅ​ស្រុក​ព្រះនេត្រព្រះ​ដែល​រងគ្រោះ​នៅ​ល្ងាច​ដដែល​នោះដែរ​លោក​ឃូ​ពោ​អភិបាលស្រុក​បានអោយដឹង​ថា​៖​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៩​ខ្នង​ក៏ត្រូវ​បាន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ក្រុមការងារ​ចុះទៅ​ជួសជុល​និង​សាង់​ចូ​ន​ពលរដ្ឋ​រងគ្រោះ​រួចរាល់​ផងដែរ ។​

​នាឱកាស​នោះ​អភិបាលក្រុង​ស្រុក​ក៏បាន​ប្រគល់​ស​ង្ក័​សី​អំណោយ​របស់លោក​កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​និង​លោកស្រី​ប្រគល់ជូន​គ្រួសារ​រងគ្រោះ​ទាំងឡាយ​នោះ​ផងដែរ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *