Featured ព័ត៌មានអន្តរជាតិ

លោក George W Bush អំពាវនាវ​ឱ្យ​អាមេរិក​ពិនិត្យមើល “​ភាពបរាជ័យ​ដ៏​គួរឱ្យ​ខ្លោចផ្សា​” របស់ខ្លួន

អន្តរជាតិ​៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក George W Bush បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ ទី​៣ ខែមិថុនា​ឆ្នាំ​២០២០​ប្រទេស​អាមេរិក​យកចិត្តទុកដាក់​លើ​“​ការបរាជ័យ​ដ៏​គួរឱ្យ​ខ្លោចផ្សា​”​ដោយ​លើកឡើង​ពី​ភាពអយុត្តិធម៌​ពូជសាសន៍​នៅ​អាមេរិក ។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក​បាន​សម្តែង​ការ​ថប់​បារម្ភ ចំពោះ​មរណភាព​របស់លោក George Floyd​ដោយបាន​និយាយថា​“​វា​នៅតែ​ជាការ​បរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​។​ជាពិសេស​បុរស​វ័យក្មេង​ត្រូវបាន​គេ​យាយី​និង​គំរាមកំហែង​នៅក្នុង​ប្រទេស​របស់ខ្លួន​”​។

​ការសម្លាប់​នេះ​បាន​បង្កឱ្យមាន​ភាពវឹកវ​រ​ទូទាំងប្រទេស​មិនដែល​បានឃើញ​នៅ​សហរដ្ឋអាមេរិក ចាប់តាំងពី​ការធ្វើឃាត​មេដឹកនាំ​សិទ្ធិ​មនុស្សលោក Martin Luther King Jr. ឆ្នាំ​១៩៦៨ មក ។​

“​សោកនាដកម្ម​នេះ​ជា​សោកនាដកម្ម​ស្រដៀង​គ្នា​ជា​យូរ​មកហើយ​បាន​បង្កើតឱ្យមាន​សំណួរ​ដែល​ហួសពេល​ថា​តើ​យើង​ត្រូវ​បញ្ចប់​ការរើសអើង​ជាតិ​សាសន៍​នៅក្នុង​សង្គម​របស់​យើង​យ៉ាងដូចម្តេច​?” លោក​Bush​ដែលជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០១​និង​២០០៩​បាន​សរសេរ​លោក​Bush​បាន​ទទូច​ឱ្យមាន​តម្រូវការ “​ស្តាប់​សំឡេង​របស់​មនុស្ស​ជាច្រើន​ដែល​ឈឺចាប់​និង​សោកសៅ​” ។​

​លោក​បាន​បញ្ជាក់ថា​«​ដល់ពេល​ហើយ​ដែល​អាមេរិក​ត្រូវតែ​ត្រួតពិនិត្យ​មើល​អំពី​ភាពបរាជ័យ​គួរឱ្យ​ខ្លោចផ្សា​របស់ខ្លួន​» ៕Skay news

rsc

Leave a Reply

Your email address will not be published. Required fields are marked *