Featured ព័ត៌មានអន្តរជាតិ

ជនប៉ាឡេស្ទីនច្រើននាក់ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែលវាយលុកលើទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា

អន្តរជាតិ៖កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង KhanYounis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារទី៥ខែវិច្ឆិកា។ខណៈជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersថ្ងៃពុធ ទី៦ ខែធ្នូឆ្នាំ២០២៣។ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុត ក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក។ អ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនដោយមានការគាំទ្រពីយន្ដហោះចម្បាំង បានវាយសម្រុកចូលដល់កណ្ដាលបេះដូងនៃទីក្រុង Khan Younisហើយ និងកំពុងឡោមព័ទ្ធទីក្រុងមួយនេះ។កងទ័ពអ៊ីស្រាអែល ក៏កំពុងប្រយុទ្ធផងដែរជាមួយក្រុមហាម៉ាស់ នៅឯជំរុំជនភៀសខ្លួន Jabaliaទីក្រុងហ្កាហ្សា និងទីក្រុងស៊ូចាយយ៉ា។ ចំណែកកងពលតូច អាល់កសឹម (al Qassam) របស់ក្រុមហាម៉ាស់វិញបានអះអាងថា អ្នកប្រយុទ្ធរបស់ខ្លួនបានកម្ទេច និងធ្វើឱ្យខូចខាតយានយោធាអ៊ីស្រាអែលចំនួន២៤គ្រឿង។ រីឯក្រុម snipers បានបាញ់ទាហានអ៊ីស្រាអែលស្លាប់ និងរបួស៨នាក់ក្នុងការប្រយុទ្ធគ្នានៅទីតាំងជាច្រើនក្នុងទីក្រុង Khan Younis។គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើទីក្រុងដៃអាល់បាឡាស (Deir al-Balah) ស្ថិតនៅភាគខាងជើងទីក្រុង Khan Younis។ជាមួយនោះប្រធានមន្ទីរពេទ្យស៊ូហាដា អាល់អឹកស (Shuhada Al-Aqsa Hospital) ក្នុងទីក្រុងដៃអាល់បាឡាស បានប្រាប់ Reutersថា មនុស្សយ៉ាងហោច៤៥នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *