Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនបុរសម្នាក់និងគ្រឿងញៀនជាង២០គីឡូទៅតុលាការ

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២២ ខែមីនានេះបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការភ្នំពេញជាមួយគ្រឿងញៀនជាង២០គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា មន្ត្រីគយនិងរដ្ឋាករបាន ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់រថយន្តម៉ាក AUDI Q7ផ្លាកលេខ ភ្នំពេញ 2AE-4537 ជាផ្លាកលេខក្លែងក្លាយ។នៅពេលត្រួតពិនិត្យក្នុងរថយន្តមន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។

ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសុខ ថន អាយុ២១ឆ្នាំកាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើតេសលើសារធាតុសង្ស័យឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន៣ប្រភេទ មានទម្ងន់សរុបជាង២០គីឡូក្រាម៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *