ព័ត៌មានសង្គម សេដ្ឋកិច្ច

ជំនាញ​បង្ក្រាប​សត្វ​ជ្រូក​និង​មាន់​៤​ករណី​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​​

បន្ទាយមានជ័យ​៖​កងកម្លាំង​និង​មន្ត្រី​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ​សហ​ការ​គ្នា​បង្ក្រាប​សត្វ​ជ្រូក​និង​មាន់​៤​ករណី​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ព្រំដែន​ក្នុងអំឡុង​ប្រទេស​កម្ពុជា​និង​ថៃ​បាន​បិទ​ព្រំដែន​។​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​មក​ក្នុងភូមិ​សាស្ត្រ​ព្រំដែន​និង​ផ្ទៃ​ក្នុងនៃ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ហ៊ុយ​ទូច​ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​ប្រតិបត្តិការ​នោះ​សហការ​អនុវត្ត​ក្នុង​ម៉ោង​ខុសគ្នា​តែ​ក្នុង​នៅ​យប់​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​តែមួយ​។​ទី​១,​បាន​ចុៈ​ធ្វើ​អធិការកិច្ច​នែ​ការដឹក​ជ​ញ្ចូ​ន​ជ្រូក​រស់​ចំនួន​៥​ក្បាល​ដឹក​ក្នុង​រថយន្ត​កា​ម៉ា​រី​ពី​ព្រំដែន​ក្រុង​ប៉ោយប៉ែត​មក​ក្នុង​សត្តឃាដដ្ឋាន​ផាន់ តា​រ៉ា​រិ​ទ្ធ ក្រុង​ប៉ោយប៉ែត ។​

២,​បាន​ស្ទាក់ចាប់​ឡាន​កូរ៉េ​គ្មាន​ស្លាក​លេខ​នៅ​ចំណុច​សាលា​ក្រហម​ភូមិ​សូរិយា​ឃុំ​កូប​ស្រុក​អូរជ្រៅ​ដែល​ផ្ទុក​មាន់​រស់​ចំនួន​៨៤០​ក្បាល​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ពាណិជ្ជកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ​។

​៣,​ក្រុម​អន្ត​រគម​ន៏​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ស្ទាក់​ចាប់បាន​ឡាន​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​:​ច​៧៥៨២​ដែល​ផ្ទុក​ជ្រូក​រស់​ចំនួន​១៦​ក្បាល​នៅ​ចំណុច​ភូមិ​សិលា​ខ្មែរ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ ។​

៤,​ក្រុម​អន្ត​រគម​ន៏​នៃ​ការិយាល័យ​ដដែល​បាន​សហការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​ធ្វើការ​ស្ទាក់​ចាប់បាន​រថ​យន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F1013​ដែល​ផ្ទុក​កូនជ្រូក​ចំនួន​៧៥​ក្បាល​លួច​នាំចូល​ពី​ប្រទេស​ថៃ​ដែរ​។​អំពី​និតិ​វិធី​នៃ​ការបង្ក្រាប​សត្វ​ជ្រូក​និង​មាន់​រស់​នេះ​គឺ​ទី​១​មកពី​ការនាំ​ចូល​អត់​ច្បាប់​អនុញាត​និង​ខុស​សារាចរ​លេខ​០៧​រប​សើ​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​ជំងឺឆ្លង​។​

ទី​២,​ជា​វិធាន​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​កា​ណែនាំ​របស់លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​។​លោក​ប៉ាង​វណ្ណា​សេដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពី​នាំចូល​ខុសច្បាប់​សាច់សត្វ​ផលិតផល​ពី​សត្វ​និង​សត្វ​រស់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នៃ​ព្រំដែន ។​

សូម​រំលឹកថា​សត្វ​ជ្រូក​និង​មាន់​រស់​ត្រូវបាន​បញ្ជូន​ទៅ​រក្សាទុក​តាម​វិធាន​ពេទ្យសត្វ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *