សន្តិសុខ

​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

បន្ទាយមានជ័យ​៖​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​បាន​អ្នក​ជក់​និង​អ្នកលក់​ថ្នាំញៀន​បាន​ចំនួន​៨​នាក់​។​ក្នុងនោះ​មាន​ជនជាតិខ្មែរ​៧​នាក់​និង​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុង​ប្រតិបត្តិការ​ដាច់ដោយឡែក​ពីគ្នា​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​តែ​១​ថ្ងៃ​គឺ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​កន្លងមក ។​

មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​៖​នៅ​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ក្រោយពី​ទទួល​ព័ត៌មាន​ពី​អ្នក​សហការ​កម្លាំង​នគរបាល​១​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​សង្ស័យ​បាន​ម្នាក់​កំពុង​លក់​ថ្នាំញៀន​។​
នៅ​ចំណុច​បន្ទប់​ជួល​លេខ​២៦​ភូមិ​ប៉ោយប៉ែត​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​ក្នុងនោះជា​ជនជាតិ​ជប៉ុន​ឈ្មោះ​មុត​សូ​អុ​គុណ​នី​កាតា​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​កាន់​លិខិតឆ្លងដែន​ថតចំឡ​លេខTE6995694 ។​
​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់​តូច​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​១​គ្រាប់​ដាក់​ក្នុង​កូន​ថង់​ជាមួយ​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ដុំ​តូច ដប​កែឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​១ ដែកកេះ​១ បំពង់​ចូក​២​ទូរស័ព្ទដៃ​២​គ្រឿង​។​កាត​ធនាគារ​១​កាត​DreamRewardsGOLD​មួយ​សន្លឹក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​១៦​គ្រាប់​ដំបង​ឈើ​១ វិទ្យុទាក់ទង​២​។​

​ប្រភព​បាន​ឱ្យដឹងទៀតថា​៖​ជ​នស​ង្ស័​ង​ទាំង​៤​នាក់​ឈ្មោះ​ឡា​ច​ផល្លី​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​ចម្លើយ​សារភាពថា​ធ្លាប់​ជួញដូរ​គ្រឿងញៀន​។​២​ឈ្មោះ​ឈួ​ត​ភីរុន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​។​៣​ឈ្មោះ​ជឿន​លី​ហេង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​៤​ឈ្មោះ​ជឿន​ម៉េង​សឺ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ចម្លើយសារភាព​គឺ​ធ្លាប់​ជួញដូរ​គ្រឿងញៀន​។​
​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​បាន​បន្ត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​មានឈ្មោះ​សួង​ចេក​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ប្រជា​ធម្ម​លិច​។​២​ឈ្មោះ​ថន​សិ​ទ្ទ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ។​៣​ឈ្មោះ​វ៉ា​ញ ស្រី​និ​ច ភេទ​ស្រី​អាយុ​២១​ឆ្នាំ នៅ​ភូមិ​មិត្តភាព ។​

​ការបង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយ​កូន​ថង់​តូច​និង​សម្ភារ​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជា​ដប​ទឹក​សុទ្ធ​ដែកកេះ​ទុយោ​បឺត​នឹង​សំបក​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​ដាវ​២​ដើម​។​កម្លាំង​នគរបាល​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *