ព័ត៌មានសង្គម សន្តិសុខ

សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​​ឧបត្ថម្ភ​៣​ពាន់​ដុល្លារ​ដល់​ជនរ​គ្រោះ​ពី​ការបាក់​អគារ​

ភ្នំពេញ​៖​អគារ​កម្ពស់​៧​ជាន់​ដែល​កំពុង​សាងសង់​នៅក្នុង​ខេត្ត​កែប​បាន​បាក់​រលំ​នៅវេលា​ម៉ោង​ប្រមាណ​៥៖០០​នាទី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​បណ្តាលឱ្យ​ជនរងគ្រោះ​ច្រើន​នាក់​បាន​រងរបួស​និង​ស្លាប់​។​ពេល​ទទួលបាន​ព័ត៌មាន​ដ៏​ក្រៀមក្រំ​នេះ​សមាជិកសមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​មាន​អារម្មណ៍​សោកស្តាយ​ជាខ្លាំង​។​

​កាលពី​ថ្ងៃទី​៤​ខែមករា​លោក​LIGUANZHAO​អនុប្រធាន​នៃ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​និង​លោក​JIANGKEXING​អគ្គលេខាធិការ​នៃ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​អនុវត្តតាម​ផ្តាំផ្ញើ​របស់លោក​ប្រធាន​CHENJIANGANG​ឆ្ពោះទៅកាន់​កន្លែងកើតហេតុ។

​ដើម្បី​ឧបត្ថម្ភ​ថវិកា​សរុប​៣.០០០​ដុល្លារ​ដល់​ជនរងគ្រោះ​និង​បាន​ឧទ្ទិស​សូម​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ទទួលមរណភាព​បា​ន​ទៅកាន់​សុគតិភព​កុំបី​ខាន​និង​សួរសុខទុក្ខ​អ្នករងរបួស​ទាំងអស់​ជូនពរ​ឱ្យ​ពួកគាត់​ឆាប់​ជាសះស្បើយ​។​

តាំង​នាម​ជា​សមាគម​សង្គម​របស់​សហគ្រាស​ចិន​នៅ​ក្រុងព្រះសីហនុ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ក្រោម​ការដឹកនាំ​របស់​អង្គភាព​ប្រធាន​គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គំនិត​ឈ្នះ​-​ឈ្នះ​ប្រាំបី​ភាគី​យ៉ាងសកម្ម​និង​អំពាវនាវ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ចាក់​ឬ​ស​ក្នុង​តំបន់​និង​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​យ៉ាងសកម្ម​ចាប់តាំងពី​សមាគម​បាន​បង្កើត​ឡើងមក ។

បន្ទាប់ពី​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នោះមក​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​យកចិត្តទុកដាក់​លើករ​ណី និង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ធ​មន្ត្រី ឧបត្ថម្ភ​ថវិកា​តាម​កម្លាំង​ស្តួចស្តើង​របស់ខ្លួន​ឯង​យ៉ង​ទៀងទាត់ ដើម្បី​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ សង្ឃឹមថា​អាច​ផ្តល់​ការលើកទឹកចិត្ត​និង​សេចក្តីស្រឡាញ់​អាណិតអាសូរ​ដល់​ពួកគាត់​។​

​ប្រធានការិយាល័យ​សាលាខេត្ត​កែប លោក ING VUTHY ដែល​បាន​ទទួលយក​ថវិកា​ឧបត្ថម្ភ​នេះ បាន​ថ្លែងអំណរគុណ​ចំពោះ​ការមកដល់​ដោយផ្ទាល់​និង​ការបរិច្ចាគ​ថវិកា​របស់​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​និង​កោតសរសើរ​ថា​សកម្មភាព​ភ្លាមៗ​នេះ​បានបង្ហាញ​ពី​មិត្តភាព​ជាក់ស្តែង​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​។
​លោក​បន្ត​ប្រកាសថា​ថវិកា​ឧបត្ថម្ភ​ទាំងនេះ​នឹង​ជូន​ដល់​ជនរងគ្រោះ ដើម្បី​សម្រាល​ការលំបាក​។​

​គិតដល់​បច្ចុប្បន្ន​ករ​ណី​ខាងលើនេះ​គឺជា​ករណី​បាក់​រលំ​អគារ​ជាន់ខ្ពស់​លើក​ទី​២​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​នៅ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​អគារ​មួយ​ដែល​កំពុង​សាងសង់​នៅ​ក្រុងព្រះសីហនុ​ក៏បាន​ដួលរលំ​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​និង​របួស​ផងដែរ​ហើយ​កន្លែង​ករ​ណី​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ។

នៅពេលនោះ​លោក​CHENJIANGANG​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​ជា​ប្រធាន​នៃ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ បានរៀបចំ​សកម្មភាព​បរិច្ចាគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្តា​ប់ម​កបាន​ប្រញាប់​ទៅ​កន្លែងកើតហេតុ​ឧបត្ថម​ថ្នាំ​ឱសថ​ជាមួយ​អនុប្រធាន​គណៈ​កម្ម​ធិ​ការ​សុខ​ភិ​បាល​ក្រុង​ហ្វូ​ស៊ី​ដែល​កំពុង​ធ្វើ​ទស្សនា​កិច្ច​នៅ​ខេត្ត​ព្រះសីហនុ អំពើ​នេះ​បានបង្ហាញ​នូវ​មេត្តា​របស់​សហគ្រាស ៕​​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *