សន្តិសុខ

​បញ្ជូន​ក្រុម​ដៃដល់​បីនាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ក្រុម​ដៃដល់​បីនាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បន្ទាប់ពី​ជន​ទាំងនេះ​កាប់​ចាក់ទៅលើ​ជនរងគ្រោះ​២​នាក់​ឱ្យ​របួស​នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ​បារាំង​ឆ​វ័​ន្ត​។

​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ក្រុម​២​ភូមិ​កាច់​រទេះ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​។​លុះ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ទើប​ចាប់​ខ្លូន​បាន​បីនាក់​ក្នុងចំណោម​៥​នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ​ស៊ិន​ប៊ុនថន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ក្រុម​៥​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​និង​ឈ្មោះ​ចាន់​ជឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ដំរី​ឃុំ​ព្រៃតូច​ស្រុក​មោងឫស្សី​។​ជនរងគ្រោះ​ទាំងពីរ​នាក់​រងរបួស​ជាច្រើន​កន្លែង​ត្រូវ​បញ្ជូនទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​ចំណែក​ជនដៃដល់​ទាំងបី​នាក់​មាន​១​ទឹម​រស្មី​ហៅ​កូនង៉ា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​២.​ឈ្មោះ​ថេ​ង​សុវណ្ណ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​និង​៣.​ឈ្មោះ​ផុត​លី​ហា៑ង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​រាម​គន់​ឃុំ​គារ​ស្រុក​មោងឫស្សី​។​ឯ​ពីរ​នាក់​ទៀត​រត់គេចខ្លួន​បាត់​។​ប្រភព​បន្តថា​ភាគី​២​នាក់​ពេល​ច្រៀង​ខារ៉ាអូខេ​ផឹកស៊ី​ស្រវឹង​ទៅរក​រឿង​វ៉ៃ​ក្រុម​ជនដៃដល់​ប្រាំ​នាក់​មុន​ដោយ​ចោទ​គេ​ថា​មើលមុខ​ពួកគេ​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *