ព័ត៌មានសង្គម សន្តិសុខ

ឆ្កែចចកចេញពីព្រៃដេញខាំពលរដ្ឋឱ្យរបួសជិត១០នាក់

កំពង់ឆ្នាំង៖ហេតុការណ៍ដ៏កម្របានកើតឡើងដោយមានសត្វឆ្កែចចកមួយក្បាលបានចេញពីព្រៃដេញខាំប្រជាពលរដ្ឋឱ្យរងរបួសជាបន្តបន្ទាប់ជិត១០នាក់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីឆ្កែចចកមួយក្បាលចេញពីក្នុងព្រៃមកដេញខាំមនុស្សបង្កឱ្យរងរបួសជាបន្តបន្ទាប់នេះបានកើតឡើងនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌  ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២។

មុនកើតហេតុប្រជាពលរដ្ឋបាននាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូលភ្លើងដែលពួកគាត់បានដាក់នៅចុងភូមិ។ពេលនោះស្រាប់តែមានសត្វឆ្កែចចកមួយក្បាលបានស្ទុះចេញពីក្នុងព្រៃមកដេញខាំពួកគាត់ឱ្យរបួស៧ទៅ៨នាក់។

អ្នកភូមិបានប្រាប់ថា នៅក្នុងឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃធំដុំអីទេគឺគ្រាន់តែជាព្រៃរបោះៗនិងមានគុម្ពឫស្សីព្រៃនៅជាប់ភូមិតែប៉ុណ្ណោះ។តែមិនដឹងឆ្កែចចកមួយក្បាលនេះចេញមកពីណារសនៅបែបម៉េចទេ។ចំពោះអ្នករងរបួសបានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌។ក្រោយពីដេញខាំមនុស្សឱ្យរងរបួសរួចមកនោះប្រជាពលរដ្ឋបាននាំគ្នាដេញព័ទ្ធវាយសម្លាប់សត្វឆ្កែចចកនោះតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *