សន្តិសុខ

សមត្ថកិច្ច​ចាប់​ក្រុមបង្ក៣នាក់ក្នុងចំណោម២០នាក់ធ្វើឱ្យមានអ្នកស្លាប់និងរបួស

បន្ទាយមានជ័យ៖នគរបាលបានបង្ហាញមុខក្រុមទំនើងនៅស្រុកស្វាយចេកដែលបានជិះម៉ូតូដេញវាយជនរងគ្រោះ​បង្ក​ឱ្យ​ភ័យ​ខ្លាចបើក​ម៉ូតូ​ធ្លាក់​ស្នាមភ្លោះ​បណ្តាលឱ្យបាក់ក​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់កាលពី​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​​កន្លងទៅ។​

ស្ត្រី​ឈ្មោះ​នឹង​សំណាង​អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​នៅ​ភូមិ​ភាស​ជើង​ឃុំ​សា​រង្គ​ស្រុក​ស្វាយចេក​បានឱ្យដឹង​នៅ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា​៖​កូនប្រុស​ខ្លួន​ឈ្មោះ​ឈើ​យ​ថន​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​គឺមាន​ជនបង្ក​។​

​ក្រោយពី​ទទួលបាន​ពាក្យ​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង ទទួល​ការងារ​ព្រហ្មទណ្ឌ និង​សុំ​ដីការ​តុលាការ ហើយ​បាន​ចុះ​ស៊ើបអង្កេត​លើ​ករណីនេះ ។​

​គឺ​ករណី​កាលពី​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ខាងត្បូង​គោក​ពង្រ​ស្ថិតក្នុង​ភូមិ​ភាស​ខាងត្បូង ឃុំ សារ​ង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ទាក់ទិន​នឹង​ជនរងគ្រោះ​ឈ្មោះ​ឈើ​យ ថន ដែល​បាក់ ក​ស្លាប់​និង​មិត្តភក្តិ​រងរបួស ។​ការស៊ើបអង្កេត​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។​ពួកគេ​ក្នុងចំណោម​បក្សពួក​២០​នាក់​ឯណោះ ។ នគរបាល​បាន​យកមក​សាកសួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នៅ​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០ ។​

​លោក​វរសេនីយ៍ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានឱ្យដឹងថា​៖ ជនសង្ស័យ​ទាំង​៣​នាក់​១​ឈ្មោះ​ណាត​ដូច​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​២​ឈ្មោះ​ភាព​ចាន់​យ៉ាក់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​៣​ឈ្មោះ​សឿត​ចិត្ត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​អ្នក​ទាំងបី​នៅ​ភូមិ​តា​បៅ​ឃុំ​បុ​ស្បូវ​ស្រុក​ព្រះនេត្រព្រះ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *