សន្តិសុខ

មេខ្យល់​បន្តនាំពលករ​ខ្មែរ​​ចូលទៅ​​ថៃ​ដោយ​បង់លុយ​ពី២.៥០០​ទៅ​៣.០០០​បាត

បន្ទាយមានជ័យ​៖​មេខ្យល់នៅបន្ត​នាំ​ផ្លូវ​​ពលករ​ខ្មែរ​​ចូលទៅ​ប្រទេស​ថៃ​ដោយ​បង់លុយ​ឱ្យពួកគេក្នុង​ម្នាក់ៗ​ពី​២.៥០០​ទៅ​៣.០០០​បាត​ប្រាក់​ថៃ​។​ប្រភព​ព័​ត័​មាន​ពី​កងកម្លាំង​កម្ពុជា​និង​ថៃ​នៅ​ព្រំដែន​បានឱ្យដឹងថា​៖​ពលករ​ខ្មែរ​២៩​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ឃាត់ខ្លួន​។​ក្នុងភូមិ​/​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ក្រោយពី​ឆ្លង​ព្រំដែន​ចេញពី​កម្ពុជា​កាលពី​វេលា​ម៉ោង​២​រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​៧​កក្កដា​កន្លងមក ។​

ពលករ ទាំង ២៩ នាក់​/​មាន ស្រី ១២​នាក់​នោះគេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​ពលករ ទាំងនេះ​ក៏​មិន​ព្រម​បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ថា​ពួកគេ​ចេញពី​ចំណុច​ណា​ឆ្លងកាត់​ពី​កម្ពុជា​នៅក្នុង​ភូមិសាស្ត្រ​ណា​ទេ​។​តែ​ប្រាប់ថា ការឆ្លង ព្រំដែន គឺ តាមរយៈ​មេខ្យល់​នាំទៅ​ឱ្យ​ឡើង​ជិះ​រថយន្ត ក្នុង​ទឹកដី ថៃ ប្រុង ទៅ រក ការងារ ធ្វើ និង ចំណាយ ប្រាក់​ឱ្យ​មេខ្យល់ ម្នាក់ ៣. ០០០ បាត​ប្រាក់​ថៃ ។​

​សូម​រំលឹកថា​កាលពី​ក្នុង​ខែមិថុនា​ឆ្នាំ​២០២០​សមត្ថកិច្ច​ថៃ​បាន​ចាប់​ឡាន​ដឹក​ដំឡូង​មី​ដែល​បាន​បង្កប់​ខាងក្នុង​នូវ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​។​ទាក់ទិន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​កាលពី​រំលង​អា​ធ្រា​ត្រ​នា​ចុងខែ​មិថុនា​ដែរ​ពលករ​ខ្មែរ​ធ្វើការ​ខេត្ត​រ៉ាក់យ៉ង​ប្រទេស​ថៃ​បាន​បើក​លុយ​ថ្លៃឈ្នួល​រួច​បាននាំគ្នា​ផឹកស៊ី​ក៏​កើតមាន​ការឈ្លោះគ្នា​រវាង​ពលករ​ខ្មែរ​គ្នាឯង​។​ពលករ​ថៃ​ហើយ​បាន​យក​កាំភ្លើង​បាញ់​ពលករ​ខ្មែរ​ស្លាប់​ម្នាក់​និង​ជនជាតិ​ថៃ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​២​នាក់​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *