សន្តិសុខ

​រថយន្តបុក​ជាមួយ​រថយន្ត បណ្ដាលឱ្យ​រងរបួស​៤​នាក់​

ភ្នំពេញ​៖​មនុស្ស​ប្រុស​ស្រី​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​ជិះ​រថយន្ត​ទៅបុក​គ្នា​ត្រង់ចំណុច​ច្រកចូល​វត្ត​ពោធិ​វ័ន​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុងភូមិ​ត្រពាំង​ធ្នង់​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ។​

​ប្រភពពី​កន្លែងកើតហេតុ​បានដឹងថា​រថយន្ត​ម៉ាក​ម៉ា​ស្តា​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២១​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BG.3906​បើក​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បត់​ឆ្វេង​។​

កំពុងតែ​បត់​ស្រាប់​តែមាន​រថយន្ត​តូ​រី​ស​ម៉ាក​ISTANA​ពណ៌​ស​ស៊េរី​ឆ្នាំ​1996​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF.7492​។​បើកបរ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​បញ្ច្រាស់ទិស​គ្នា​បុក​ពេញទំហឹង​បណ្ដាលឱ្យមាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​ស្រី​២​ប្រុស​២៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *