សន្តិសុខ

ពលរដ្ឋខ្មែរ២នាក់លូចឆ្លងដែនទៅឆក់ត្រីក្នុងទឹកដីឡាវត្រូវសមត្ថកិច្ចឡាវចាប់ខ្លួន

ព្រះវិហារ៖ព័ត៌មានពីឃុំកំពង់ស្រឡៅ១ដែលបានចេញសេចក្តីជូនដំណឹងមករដ្ឋបាលស្រុកឆែបបានបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី១១ខែឩសភាឆ្នាំ២០២១មានពលរដ្ឋខ្មែរ២នាក់ត្រូវសមត្ថកិច្ចឡាវចាប់ខ្លួនដោយចោទប្រកាន់ពីបទលួចចូលទៅឆក់ត្រីនៅក្នុងដែនសមត្ថកិច្ចខាងភាគីឡាវនៅក្នុងបន្ទាត់ព្រំដែនស្ថិតនៅទីតាំងកន្ទុយកោះអំពិលប្រទេសឡាវ។

គួរបញ្ជាក់ថាបុរសជនជាតិខ្មែរដែលបានលួចឆ្លងដែនចូលទៅឆក់ត្រីក្នុងទឹកដីនៃប្រទេសឡាវហើយត្រូវបានសមត្ថកិច្ចឡាវចាប់ខ្លួនទាំង២នាក់មានឈ្មោះខាំភេទប្រុសអាយុ៤៩ឆ្នាំជាជនជាតិឡាវតែបានមករៀបការជាមួយស្ត្រីខ្មែររស់នៅបច្ចុប្បន្នភូមិកំពង់ពោធិ ឃុំកំពង់ស្រឡៅ១ស្រុកឆែបខេត្តព្រះវិហារ។ឈ្មោះហង់ ស៊ឹងសែភេទប្រុសអាយុ១៥ឆ្នាំជាកូនឈ្មោះខាំស្នាក់នៅភូមិឃុំជាមួយគ្នា។

ជុំវិញសមត្ថកិច្ចឡាវចាប់ខ្លួនខ្មែរពីរនាក់មកដល់ម៉ោងនេះមិនទាន់សុំការបំភ្លឺពីលោកវ៉ាន់ម៉ុកមេឃុំកំពង់ស្រឡៅ១បាននៅឡើយទេ។ដោយឡែកលោកសុខសាន្តដារ៉ាអភិបាលស្រុកឆែបក៏មិនអាចទាក់ទងបានដូចគ្នាដែរ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *